ថ្ងៃកំណើតប្អូនប្រុសលើកនេះ ទេព បូព្រឹក្ស ទិញសុទ្ធឡានទំនើបឲ្យប្អូន (មានវីដេអូ)

//s6.kh1.co/21/21a790f044749a42ae2bd7a6716fdf8e8b773132.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្អូនប្រុសកញ្ញា ទេព បូព្រឹក្ស ពិតជារំភើបមិនតិចនោះទេ ក្រោយបងស្រីទិញឡានស៊េរីទំនើបជូនខ្លួនក្នុងថ្ងៃកំណើតរបស់ខ្លួន។

ភ្នំពេញ៖ ជាការពិត បច្ចុប្បន្ន តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ពេលនេះកាន់តែជោគជ័យលើវិស័យសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួន។ ដោយមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា តារាស្រីរូបនេះ កាន់តែមានជីវិតហ៊ឺហារ ស៊ីវិល័យជាងមុន ក្រោយខំប្រែងក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត តារាចម្រៀងស្រីរូបនេះ ក៏និយមចំណាយលុយជាច្រើនទិញនៅរបស់ប្រើប្រាស់ផ្ទាល់ខ្លួនមានតម្លៃថ្លៃ និងម៉ាកល្បីៗ ម្យ៉ាងវិញទៀត សម្ភារៈដែលនាងចូលចិត្តទិញនោះជាប្រភេទគ្រឿងអលង្ការពេជ្រផងដែរ។ ក្នុងនោះដែរ មុននេះបន្តិច កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោះវីដេអូអបអរថ្ងៃកំណើតប្អូនប្រុស ព្រមទាំងបានទិញកាដូរធំជាឡានស៊េរីទំនើបជូនទៅកាន់ប្អូនប្រុសទៀតផង។ 

ដោយក្នុងវីដេអូនោះ នាងបានបង្ហាញអារម្មណ៍អរគុណទៅកាន់ប្អូន ដែលខំប្រឹងប្រែងធ្វើការងារយ៉ាងលំបាក និងតស៊ូជាមួយគ្នា ទាំងហត់ សប្បាយអស់រយៈពេល ២ឆ្នាំមកនេះ។ បើងាកមើលទៅកាន់ប្អូនប្រុស កញ្ញា ទេព បូព្រឹក្ស វិញក្រោយដឹងថាបងស្រីទិញឡានជូនខ្លួនរួចមក បានបង្ហាញអារម្មណ៍រំភើបទាំងទឹកភ្នែករលីងរលោង ដោយមិននឹកស្មានថា បងស្រីទិញឡានជូនយ៉ាងដូច្នេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  កញ្ញា ទេព បូព្រឹក្ស  និងប្អូនប្រុស
  កញ្ញា ទេព បូព្រឹក្ស  និងប្អូនប្រុស
  កញ្ញា ទេព បូព្រឹក្ស  និងប្អូនប្រុស
  កញ្ញា ទេព បូព្រឹក្ស និងប្អូនប្រុស
  កញ្ញា ទេព បូព្រឹក្ស  និងប្អូនប្រុស
  កញ្ញា ទេព បូព្រឹក្ស និងប្អូនប្រុស
ប្អូនប្រុស  កញ្ញា ទេព បូព្រឹក្ស
ប្អូនប្រុស កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស និងប្អូនប្រុស
  កញ្ញា ទេព បូព្រឹក្ស និងប្អូនប្រុស
ឡានថ្មី ដែលកញ្ញា ទេព បូព្រឹក្ស ទិញជូនប្អូនប្រុស
ឡានថ្មី ដែលកញ្ញា ទេព បូព្រឹក្ស ទិញជូនប្អូនប្រុស
ឡានថ្មី ដែលកញ្ញា ទេព បូព្រឹក្ស ទិញជូនប្អូនប្រុស
ឡានថ្មី ដែលកញ្ញា ទេព បូព្រឹក្ស ទិញជូនប្អូនប្រុស
វីដេអូ កញ្ញា ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T