ចៀមមួយក្បាល ក្លាយជាចៀមមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ដែលលក់បានតម្លៃ...

//s6.kh1.co/75/7576571bb4e24d82471c9716a7808876e9117ee1.jpg
សង្គម

 ៣០-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ចៀមមួយក្បាល បានក្លាយជាចៀមដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ដោយត្រូវបានលក់ក្នុងតម្លៃរហូតដល់ទៅខ្ទង់សែនដុល្លារ

បរទេស៖ កាលពីថ្មីៗនេះ ចៀមមួយក្បាល បានក្លាយជាចៀមដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ដោយត្រូវបានលក់ក្នុងតម្លៃរហូតដល់ទៅប្រមាណ៤៩០.៧០០ដុល្លារអាមេរិកឯណោះ ក្នុងការដេញថ្លៃមួយ ដែលធ្វើឡើងនៅ Scotland នៃប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចៀមមួយក្បាលនេះ មានឈ្មោះថា Double Diamond អាយុ៨ខែ ហើយវាគឺជាប្រភេទពូជចៀម Texel។ វាស្ថិតក្នុងចំណោមចៀមទាំង១៩ក្បាល ដែលលក់បានថ្លៃចាប់ពីជាង១,៤០០ដុល្លារអាមេរិកឡើងទៅនៅក្នុងពិធីដេញថ្លៃខាងលើ។

ប្រភេទពូជចៀម Texel មានដើមកំណើតមកពីកោះ Texel ក្នុងប្រទេសហូល្លង់ ហើយបច្ចុប្បន្ននេះ វាគឺជាប្រភទពូជចៀម ដែលមានប្រជាប្រិយបំផុតសម្រាប់បង្កាត់ពូជនៅប្រទេសអង់គ្លេស ដោយសារតែសាច់ដ៏ល្អរបស់វា។

យ៉ាងណាមិញ តម្លៃចៀមដ៏ខ្ពស់ខាងលើនេះ បានបំបែកឯតទគ្គកម្មតម្លៃចៀមកាលពីមុនក្នុងឆ្នាំ២០០៩ ដែលលក់បានតម្លៃប្រមាណ៣០៧,០០០ដុល្លារអាមេរិកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ចៀមដែលដាក់លក់ដេញថ្លៃ
ចៀមដែលដាក់លក់ដេញថ្លៃ
នៅក្នុងថ្លៃដេញថ្លៃ
នៅក្នុងថ្លៃដេញថ្លៃ
នៅក្នុងថ្លៃដេញថ្លៃ
នៅក្នុងថ្លៃដេញថ្លៃ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T