ភាពភ្ញាក់ផ្អើលបានកើតឡើង បន្ទាប់ពីនារីអាមេរិកម្នាក់ បានធ្វើការប្ដឹងទៅលើបុរស ៥នាក់ ពីបទផ្សព្វផ្សាយវីដេអូសិចរបស់ខ្លួន ជាមួយនឹងព្រះសង្ឃ ដែលមានឈ្មោះថា Nhem Kimteng។

យោងទៅតាម ប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវត្ដ Trairatanaram ភាពខាងជើងនៃ Chelmsford នៃ Massachusetts សហរដ្ឋអាមេរិក និងត្រូវបានចែកចាយ នៅក្នុង សហគមន៍ខ្មែរ នៅក្នុងតំបន់នោះថែមទៀត។  យ៉ាងណាមិញ សម្រាប់នារីនៅក្នុងវីដេអូនេះ មានឈ្មោះថា ម៉ាយ៉ា (Maya Men) បានធ្វើការប្ដឹងទៅ តុលាការកាលពីសប្ដាហ៍មុន។ នៅក្នុងនោះ នាងបានធ្វើការបកស្រាយថា បុរសម្នាក់នៅក្នុងចំណោម ៥នាក់ដែលនាងប្ដឹងនោះ គឺមានម្នាក់ជា ព្រះសង្ឃដែលធ្វើការចែកចាយ វីដេអូរបស់ខ្លួនដោយខុសច្បាប់ ដែលទង្វើរទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធបុគ្គលរបស់ខ្លួន ក៏ដូចជាសតិអារម្មណ៍របស់នាងផងដែរ។ ម្យ៉ាងវិញទៀត នៅក្នុងបណ្ដឹងនោះ បាននិយាយបន្ថែមថា ដោយសារតែបញ្ហាទាំងនេះ បានធ្វើឲ្យនាងដែលជាអ្នករស់នៅ ក្នុងសហគមន៍នេះ ត្រូវបានអ្នកដទៃមិននិយាយរាប់រក និងមើលងាយនាង ហើយហាក់បីដូចជាចាត់ទុកនាង ជាចោរប្លន់ទៅវិញ ដែលនៅក្នុងនោះនាងក៏បានស្នើរសុំលិខិតពីតុលាការ ក្នុងការដកហូតយកវីដេអូទាំងនោះផងដែរ។

ជាមួយគ្នានោះផងដែរ តាមសារព័ត៌មានរបស់សាន់ឡូវែល បានឲ្យដឹងថា នារីនេះបានព្យាយាមចំណាយប្រាក់ ជាច្រើនក្នុងការសើបអង្កេត និងដើរប្រមូលយកវីដេអូដែល ពួកគេបានចែកចាយនោះ។ មួយវិញទៀត នៅពេលនេះ អជ្ញាធរនៅក្នុងតំបន់កំពុងតែធ្វើ សើុបអង្កេតពីករណីនេះយ៉ាងក្ដៅគគុក។

តើប្រិយមិត្ដយល់យ៉ាងណា?

ព្រះសង្ឃ Nhem Kimteng និង ស្ដ្រី Maya Men



វត្ដ Trairatanaram





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]