បុរសម្នាក់បើករថយន្ដធ្លាក់ផ្លូវ ហើយជ្រុលទៅបុក​ផ្ទះអ្នកស្រុក ដោយសារសត្វមាន់មួយក្បាល

//s6.kh1.co/bd/bd881f1c202a4bf9a089249d7da7472e29c1c443.jpg
សង្គម

 ២៩-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មីៗនេះ មានរឿងនឹកស្មានមិនដល់មួយ ដោយបុរសវ័យ៤១ឆ្នាំម្នាក់ បានបើករថយន្ដម៉ាក Ford Focus ពណ៌សមួយគ្រឿងធ្លាក់ចេញពីទ្រូងផ្លូវ ហើយជ្រុល...

អាហ្រិ្វក៖ ថ្មីៗនេះមានរឿងនឹកស្មានមិនដល់មួយបានកើតឡើង ដោយបុរសវ័យ៤១ឆ្នាំម្នាក់ បានបើករថយន្ដម៉ាក Ford Focus ពណ៌សមួយគ្រឿងធ្លាក់ចេញពីទ្រូងផ្លូវ ហើយជ្រុលទៅបុកផ្ទះអ្នកស្រុក ដែលស្ថិតនៅតំបន់ប្រជុំជន Verulam នៃអាហ្វ្រិកខាងត្បូង ដោយសារតែមាន់មួយក្បាលបានរត់កាត់មុខរថយន្ដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសជាតៃកុង ដែលមិនបញ្ចេញឈ្មោះខាងលើបានប្រាប់ប៉ូលិសថា នៅពេលដែលលោកបានបើករថយន្ដមកដល់កន្លែងកើតហេតុ ស្រាប់តែឃើញក្មេងម្នាក់រត់កាត់ ដូចច្នេះលោកគ្មានជម្រើសអ្វី ក្រៅពីងាកចង្កូតររថយន្ដចេញភ្លាមៗនោះទេ។ ​ប៉ុន្តែក្រោយមកលោកបានសារភាពថា អ្វីដែលលោកបានឃើញនោះ គឺមិនមែនជាក្មេងឡើយ តែតាមពិតវាគឺជាសត្វមាន់​។

ជុំវិញករណីនេះដែរ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា រថយន្ដបានរងការខូចខាត ប៉ុន្ដែមនុស្សដែលរស់នៅក្នុងផ្ទះ ពុំមាននរណាម្នាក់គ្រោះថ្នាក់ឡើយ។ ខណៈអ្នកបើកបរ និងអ្នករួមដំណើរវ័យ១៩ឆ្នាំម្នាក់ បានរងរបួសស្រាល តែបន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ពេលនេះពួកគេក៏បានជាសះស្បើយវិញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រថយន្ដកើតហេតុ
រថយន្ដកើតហេតុ
រថយន្ដកើតហេតុ
រថយន្ដកើតហេតុ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T