កាលពីថ្មីៗនេះ មាននារីម្នាក់បានប្រទះឃើញទឹក កាមនៅលើដងខ្លួនរបស់នាង បន្ទាប់ពីនាងបានលង់លក់នៅលើឡានក្រុង នៅពេលដែលត្រូវត្រលប់មក Gaogang។ អ្នកដំណើរនៅលើឡានក្រុងនោះ ហាក់ដូចជាមិនខ្វាយខ្វល់នឹងរូបនាងឡើយ ទោះបីជាមានមនុស្សអាក្រក់ចង់ធ្វើបាបនាងក៏ដោយ។ នាងបាននិយាយថានាង មិនដែលគិតសោះថា នឹងមាននឹងមានវត្ថុរាវនៅលើដៃរបស់នាង នៅពេលដែលនាងកំពុងគេង បន្ទាប់ពីនាងដឹងខ្លួននាងឃើញថា លើដៃរបស់នាងសុទ្ធតែទឹកកាម លើកាបូប និងជើង។ នាងបានបន្ដថា បុរសដែលនៅអង្គុយជិតនាងនោះ មិនបានរូតខោទេ នៅពេលដែលនាង បានចាប់គាត់ និងបានស្រែកយំយ៉ាងខ្លាំងដើម្បីឲ្យគេជួយ។ ក្នុងពេលនោះមានអ្នកដំណើរជាច្រើន ប៉ុនែ្ដមិនមាននរណាម្នាក់ខ្វាយ ខ្វល់ឬជួយនាងទេ។ នាងបានប្រាប់អ្នកបើកឡាន ក្រុងកុំឲ្យបើកទ្វារ និងបន្ដដំណើរទៅកាន់ ស្ថានីយ៍ប៉ូលីស តែបែរជាគាត់និយាយថា កុំមាត់ឡូឡា ហាក់ដូចជាមិនខ្វាយខ្វល់ពីនាងសោះ។ នៅពេលដែលឡានក្រុងដល់ចំណត ជនអាក្រក់នោះក៏បានរត់ចេញទៅបាត់។ នៅពេលដែលនាងសួរទៅកាន់អ្នក បើកបរថា ហេតុអ្វីបានជាគាត់មិនជួយនាង? គាត់បានឆ្លើយថា អ្នកដំណើរនៅលើឡានក្រុង ៥០ ទៅ៦០នាក់មិនជួយនាងផង ហេតុអ្វីខ្ញុំត្រូវ ជួយនាង?​​ នាងបានទៅប្ដឹងប៉ូលីស ក្នុងតំបន់ ហើយខាងប៉ូលីសក៏បានស្រាវជ្រាវ និងបានសាកសួរក្រុមហ៊ុនឡានក្រុងនោះ។ អ្នកគ្រប់គ្រងឡានក្រុង បាននិយាយថា អ្នកបើកបរមិនមានសិទ្ធអ្វីក្នុងការចាប់ជនអាក្រក់ នោះទេព្រោះគាត់មិនបានដឹងពីមូលហេតុច្បាស់លាស់ឡើយ។ តើត្រូវឲ្យជនអាក្រក់ទៅដោយងាយស្រួលមែនទេ បើសិនជាអ្នក?  

 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]