រយៈពេល ៨ឆ្នាំ មកនេះ លោក Eliel Santos អាចចិញ្ចឹមជីវិតបាន ដោយការរើស របស់របរ និង វត្ថុផ្សេងៗ មានដូចជាគ្រឿងអលង្កា ប្រាក់ និង គ្រឿងអេឡិចត្រូនិច នានា ជាដើម ដែលបានជ្រុះ នៅតាមចញ្ចើមផ្លូវ ក្នុងទីក្រុង ញ៊ូយ៉ក សហរដ្ឋអាមេរិក។

ការងារនេះ មើលទៅមិនសូវជាអាច រកចំណូលបានច្រើននោះទេ តែវាអាច ចិញ្ចឹមជីវិតគាត់បាន ហើយថ្ងៃណាសំណាងល្អ គាត់អាចរកបាន ដល់ ១ពាន់ដុល្លារអាមេរិក ផងដែរ។ លោក Eliel Santos អាយុ ៣៨ឆ្នាំ រស់នៅក្នុងតំបន់ Bronx នៃទីក្រុង ញ៊ូយ៉ក ហើយជារៀងរាល់ថ្ងៃ គាត់ចំណាយពេល ពីទីកន្លែងមួយទៅទីកន្លែងមួយទៀត ដោយប្រើប្រាស់ ខ្សែសំរាប់សំអាតធ្មេញ ជាមួយនឹង ជ័រកាវ ដើម្បីចាប់យកវត្ថុមានតម្លៃ ផ្សេងៗ ដែលអ្នកដំណើរតាមផ្លូវ បានជ្រុះ។ ទោះជាយ៉ាងណា ពេលខ្លះ របស់ដែលគាត់រើសបាន មិនមានតម្លៃអ្វីនោះទេ ប៉ុន្តែនៅពេលយូរៗទៅ គាត់អាចជួបប្រទះ គ្រឿងអលង្ការ លុយ និង ពេលខ្លះអាចជួបនឹង ទូរស័ព្ទ iPhone ឬ iPod ក៏មាន។ គាត់បាននិយាយក្នុងលក្ខណៈ ដាស់តឿន សំដៅដល់អ្នកនៅក្នុងទីក្រុងញ៊ូយ៉កថា ត្រូវប្រយ័ត្នប្រយែង បើសិនជាអ្នកជ្រុះអ្វីមួយ ខ្ញុំនឹងរើសយកហើយ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]