បកត្រឡប់ក្រោយ! តួអង្គ Black Panther បានធ្លាក់ខ្លួនស្គមស្គាំងតាំងពី៤ខែមុនមកម៉្លេះ

//s4.kh1.co/06/06fb96c607ce2776b18fcccc90e870a47679bd66.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើងាកត្រឡប់ក្រោយ កាលពី៤ខែមុន ទើបគេចាប់អារម្មណ៍ឃើញថា តារាប្រុសតួអង្គ Black Panther បានធ្លាក់ខ្លួនស្គមស្គាំង និងបាក់សម្រស់ខ្លាំង ថែមទាំងស្លេកស្លាំងខ្លាំងណាស់។

បរទេស៖ កាលពីប៉ុន្មានម៉ោងមុននេះ បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង អំពីមរណភាពរបស់តារាសម្ដែងដ៏ល្បីតួ Black Panther លោក Chadwick Boseman ក្រោយពីមានជំងឺមហារីកពោះវៀនធំ ដំណាក់កាលទី៤អស់រយៈពេល៤ឆ្នាំរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ពត៌មានដ៏រន្ធត់នេះ បានល្បីសុះសាយពេញបណ្ដាញសង្គម មិនថាក្នុងឬក្រៅស្រុក សុទ្ធតែតក់ស្លុត ព្រមទាំងសោកស្ដាយចំពោះរូបលោក ដែលជាសិល្បករដ៏ឆ្នើម និងជាអាយដលហ្វេនៗរាល់គ្នា ជាពិសេសអ្នកគាំទ្រ  Marvel ទាំងអស់​ផងដែរ។

យ៉ាងណាមិញ បើងាកត្រឡប់ក្រោយ កាលពី៤ខែមុន ទើបគេចាប់អារម្មណ៍ឃើញថា តារាប្រុសរូបនេះ បានធ្លាក់ខ្លួនស្គមស្គាំង និងបាក់សម្រស់ខ្លាំង ថែមទាំងស្លេកស្លាំងខ្លាំងណាស់ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ Black panther ទ្រាំបៀមទុក្ខ លំបាកម្នាក់ឯង មិនប្រាប់អ្នករាល់គ្នាអំពីជំងឺដ៏សាហាវមួយនេះទេ ពិតជាសោកស្ដាយខ្លាំងណាស់។

គួររម្លឹកដែរថា ​ រូបលោក​ បាន​ទទួល​រង​ការ​ឈឺចាប់​ដោយ​សារ​ជម្ងឺមហារីកពោះ​វៀនធំ​នេះ​ អស់​រយៈពេល​៤ ឆ្នាំហើយ​ គឺ​តាំងពី​ឆ្នាំ​២០១៦​ មកម្ល៉េះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

Black panther  
Black panther  
Black panther  កាលនៅមានជីវិត
Black panther  កាលនៅមានជីវិត
Black panther ៤ខែមុនពេលស្លាប់
Black panther ៤ខែមុនពេលស្លាប់
Black Panther មុនស្លាប់
Black Panther មុនស្លាប់
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T