Juventus កំពុងតែចង់បាន Lionel Messi មកចូលរួមជាមួយ Cristiano Ronaldo ដែរហើយ

//s6.kh1.co/55/5528cd2a90f4b8e55b1c2ac650ab32011a56876e.jpg
កីទ្បា

 ២៩-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមសេះបង្កង់ Juventus កំពុងតែប្រណាំងប្រជែងជាមួយនឹងក្លិបដទៃដើម្បីនាំកីឡាករ Lionel Messi មកកាន់ទឹកដីអ៉ីតាលីដែរហើយ

យោងតាមសារព័ត៌មាន L’Equipe បានឲ្យដឹងថា ក្រុមសេះបង្កង់ Juventus កំពុងតែប្រណាំងប្រជែងជាមួយនឹងក្លិបដទៃដើម្បីនាំកីឡាករ Lionel Messi មកកាន់ទឹកដីអ៊ីតាលីដែរហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានលេចឮពីដំណឹងដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះចង់ចាកចេញពីក្រុម Barcelona កាលពីថ្ងៃអង្គារហើយរួចមក គេសង្កេតឃើញថាក្រុម Manchester City គឺជាក្រុមដែលមានភាគរយច្រើនជាងគេក្នុងការនាំយកកីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យនេះទៅកាន់ទឹកដីប្រទេសអង់គ្លេស។

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

គួរបញ្ជាក់ផងដែរថា ក្រុម Paris Saint-German ក៏ជាក្រុមដែលបានបង្ហាញការចាប់អារម្មណ៍ទៅកាន់កីឡាករ Lionel Messi នេះផងដែរ ដោយពេលនេះក្រុម Juventus ក៏មិនបង្អង់យូរឡើយ ដោយក្លិបមួយនេះចង់នាំ Lionel Messi មកចាប់ដៃគូជាមួយនឹង Cristiano Ronaldo នៅប្រទេសអ៊ីតាលីនេះ៕    

 កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T