ងូតទឹកត្រជាក់ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាង​ដល់ស្បែក

//s6.kh1.co/40/407cf31e6d65fecbc5c2d9e71f3c5352bcd184fa.jpg
នារី

 ២៩-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គ្នាយើង​មួយ​ចំនួន​អាច​នឹង​ដឹង​ថា​ការ​ងូត​ទឹកត្រជាក់​ (Cold water) អាច​ជួយ​បង្កើន​ថាមពល និង​ដាស់​ស្មារតី​នៅ​ពេល​ព្រឹក​បាន។ ប៉ុន្តែ​គ្នាយើង​ដឹង​ទេ​ថា​ក្រៅ​ពី​អត្ថប្រយោជន៍ទាំងនេះ​ ការ​ងូតទឹក​ត្រជាក់​ក៏​ផ្តល់​ប្រយោជន៍​ដល់​សម្រស់​ដែរ។

គ្នាយើង​មួយ​ចំនួន​អាច​នឹង​ដឹង​ថា​ការ​ងូត​ទឹកត្រជាក់​ (Cold water) អាច​ជួយ​បង្កើន​ថាមពល និង​ដាស់​ស្មារតី​នៅ​ពេល​ព្រឹក​បាន។ ប៉ុន្តែ​គ្នាយើង​ដឹង​ទេ​ថា​ក្រៅ​ពី​អត្ថប្រយោជន៍ទាំងនេះ​ ការ​ងូតទឹក​ត្រជាក់​ក៏​ផ្តល់​ប្រយោជន៍​ដល់​សម្រស់​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ជាង​មុន

ទឹក​ត្រជាក់​ជួយ​បង្កើន​ចលនា​ឈាម​រត់ ជា​ពិសេស​សម្រាប់​ស្បែក​មុខ​ដែល​ជួយ​ឲ្យ​ស្បែក​​មើល​ទៅ​ភ្លឺ​រលោង។ ម៉្យាងទៀត យើង​មិន​ចាំបាច់​ងូតទឹក​ត្រជាក់​រយៈពេល​យូរ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ទេ។

២. បង្ការ​ភាព​ចាស់

ទម្លាប់​ងូតទឹក​ត្រជាក់​រាល់ថ្ងៃ​ជួយ​ស្បែក​ឲ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ​បាន​យូរ​អង្វែង។ ទឹក​ត្រជាក់​ភ្ញោច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឲ្យ​មាន​សកម្មភាព ហើយ​រាងកាយ​បញ្ចេញ​អ័រម៉ូន និង​សារធាតុ​គីមី​ដែល​ប្រឆាំង​នឹង​ស្ត្រេស។ ការសិក្សា​ជាច្រើន​បាន​អះអាង​ថា​ស្ត្រេស​ក៏​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ភាព​ចាស់ និង​ផលប៉ះពាល់​អវិជ្ចមាន​ទៅ​លើ​ប្រព័ន្ធ​ផ្សេងៗ​នៃ​រាងកាយ​ដែរ។

៣. បង្ការ​បញ្ហា​ស្បែក​បង្ក​ដោយ​ស្ត្រេស

ការ​ងូត​ទឹក​ត្រជាក់​អាច​ភ្ញោច​ខួរក្បាល​ឲ្យ​បញ្ចេញ​នូវ​អ័រម៉ូន​អង់ដូហ្វីន (Endorphin) ដែល​ជា​អ័រម៉ូន​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត។ នៅ​ពេល​បញ្ចេញ​អ័រម៉ូន​មក កម្រិត​ស្ត្រេស​របស់​យើង​នឹង​ថយ​ចុះ ហើយ​យើង​ក៏​មិន​ងាយ​ប្រឈម​នឹង​បញ្ហា​ស្បែក​មួយ​ចំនួន​ដូចជា​បញ្ហាមុន ជំងឺ​ស្បែក Psoriasis និងជំងឺ​រលាក​ស្បែក។

៤. បង្រួម​រន្ធ​ញើស

បើ​ងូត​ទឹក​ក្ដៅ​អាច​ធ្វើ​ឲ្យ​ស្បែក​យើង​បាត់បង់​ប្រេង​ធម្មជាតិ​ដែល​ការពារ​ស្បែក​របស់​យើង។ ប៉ុន្តែ​ទឹក​ត្រជាក់​ជួយ​បង្រួម​រន្ធ​ញើស​របស់​យើង​បាន​បណ្ដោះអាសន្ន ហើយ​ក៏​ជួយ​ឲ្យ​ស្បែក​មុខ​មាន​សុខភាព​ល្អ និង​ធ្វើ​ឲ្យ​ស្បែក​មាន​ពន្លឺ​ជាង​មុន។ នេះ​មក​ពី​ទឹក​ត្រជាក់​​អាច​បង្រួម​សរសៃឈាម​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​មិន​សូវ​ក្រហម និង​ហើម។

៥. បន្ថយ​អាការៈ​ផ្សេងៗ​បង្ក​ដោយ​បញ្ហា​ស្បែក

ទឹកក្ដៅ​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក និង​បង្ក​អាការៈ​ក្រហម រមាស់ និង​របក ប៉ុន្តែ​ទឹក​ត្រជាក់​បែរ​ជា​មាន​ប្រសិទ្ធភាព​ផ្ទុយ​ពី​នេះ​វិញ។ សម្រាប់​គ្នាយើង​ដែល​មាន​បញ្ហា​រមាស់​ស្បែក ការ​ងូត​ទឹក​ត្រជាក់​អាច​ជួយ​បន្ថយ​អាការៈ​រមាស់។ ម៉្យាងទៀត ការ​ងូត​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​ស្បែក​ចុះ​ត្រជាក់ និង​ជួយ​កាត់​បន្ថយ​ការ​រមាស់​ខ្លាំង​បង្ក​ដោយ​ជំងឺ​ស្បែក Psoriasis។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T