សេតវិមាន Cheong Wa Dae បានសម្តែងការសោកស្តាយចំពោះការលាលែងពីតំណែងរបស់លោក ស៊ិនហ្សូ អាបេ

//s6.kh1.co/de/def1dc1ca42ecd952db76766c37fafafd1c3b8da.jpg
សង្គម

 ២៩-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានសម្តែងការសោកស្តាយចំពោះដំណឹងនៃការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ក្នុងការលាលែងពីតំណែង

ក្រុងសេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានសម្តែងការសោកស្តាយចំពោះដំណឹងនៃការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ( ស៊ិនហ៊្សូ អាបេ) ក្នុងការលាលែងពីតំណែង ហើយសូមជូនពរឱ្យលោកមានសុខភាពល្អឡើងវិញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យរបស់សេតវិមាន Cheong Wa Dae លោក Kang Min-seok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានការសោកស្តាយចំពោះការប្រកាសលាឈប់ពីតំណែងភ្លាមៗដោយលោកនាយករដ្ឋមន្រ្តី Abe ដែលបានដើរតួនាទីជាច្រើនសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងរវាងកូរ៉េខាងត្បូង-ជប៉ុន។

  លោក Kang Min-seok 

អ្នកនាំពាក្យរបស់សេតវិមាន Cheong Wa Dae
  លោក Kang Min-seok  អ្នកនាំពាក្យរបស់សេតវិមាន Cheong Wa Dae

គួរកត់សម្គាល់ដែរថា លោក Abe បានបន្សល់ទុកនូវសមិទ្ធផលដ៏មានអត្ថន័យផ្សេងៗគ្នាក្នុងនាមជានាយករដ្ឋមន្រ្តីដែលកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន។

លោកបានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនាយករដ្ឋមន្រ្តីជប៉ុនថ្មីដើម្បីលើកកម្ពស់ចំណងមិត្តភាពទ្វេភាគី។

ប្រធានាធិបតេយ្យកូរ៉េខាងត្បូង និង នាយករដ្ឋមន្រ្តីជប៉ុន
ប្រធានាធិបតេយ្យកូរ៉េខាងត្បូង និង នាយករដ្ឋមន្រ្តីជប៉ុន

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីលោក Abe បានប្រកាសជាសាធារណៈនូវផែនការចុះចេញពីតំណែង ដោយសារហេតុផលសុខភាព។ លោកក៏ធ្លាប់បានទទួលរងការលាប់ឡើងវិញនៃជំងឺរលាកពោះវៀនធំដែលបណ្តាលឱ្យលោកលាឈប់ពីតំណែងជានាយករដ្ឋមន្រ្តីក្នុងឆ្នាំ ២០០៧ ម្ដងរួចមកហើយ ពោលគឺកាន់អំណាចបានតែមួយឆ្នាំប៉ុណ្ណោះក្នុងអាណត្តិរបស់លោក។

ក្រោមអាណត្តិទី ២ របស់លោក Abe ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងតូក្យូមានការថមថយយ៉ាងខ្លាំងជុំវិញបញ្ហានៃទាសភាពផ្លូវភេទរបស់ជប៉ុនទៅលើស្ត្រីជនជាតិកូរ៉េ និងការបង្ខំឲ្យធ្វើការក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ។ គួបញ្ជាក់ផងដែរ ប្រទេសកូរ៉េស្ថិតនៅក្រោមអាណានិគមរបស់ជប៉ុនពីឆ្នាំ ១៩១០-១៩៤៥ ៕

នាយករដ្ឋមន្រ្តីជប៉ុន  និង ប្រធានាធិបតេយ្យកូរ៉េខាងត្បូង
នាយករដ្ឋមន្រ្តីជប៉ុន និង ប្រធានាធិបតេយ្យកូរ៉េខាងត្បូង

ប្រភព៖ The Korea Herald

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T