ចំណេញពេលវេលាកាន់តែច្រើន និងធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួល ជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ថ្មី ម៉ូឌែល Add-Wash 9គីឡូ!

//s6.kh1.co/e6/e6eb235fa470ee2d4bca01b134a0d75eda9e8e56.jpg
បច្ចេកវិទ្យា

 ២៩-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្លៀងសឹងតែរាល់ថ្ងៃ ហើយភ្លៀងតាំងពីថ្ងៃដល់យប់ និងធ្លាយដល់ព្រឹកថ្ងៃបន្ទាប់ទៀតក៏មាន។ ភ្លៀងអ៊ីចឹងពេកទៅ រកតែថ្ងៃហាលខោអាវក៏គ្មាន ស្រួលមិនស្រួលតែហ៊ានអត់បានបោក ទុកយូរអាចនឹងខូចសាច់ក្រណាត់ខោអាវ ឡើងអាចម៍អណ្តើក និងធុំក្លិនផ្តុសទៀត។ មិនថាភ្លៀងពេលណា ឬចូលដល់រដូវភ្លៀងយ៉ាងណា ឬខោអាវប្រឡាក់តិចច្រើនប៉ុណ្ណា ក៏នៅតែគ្មានបញ្ហាដែរ​ លោកអ្នកនឹងទទួលបានភាពរីករាយ និងកាន់តែងាយស្រួលជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ គ្រប់ពេលវេលា គ្រប់រដូវកាលទាំងអស់។

ភ្នំពេញ៖ ភ្លៀងសឹងតែរាល់ថ្ងៃ ហើយភ្លៀងតាំងពីថ្ងៃដល់យប់ និងធ្លាយដល់ព្រឹកថ្ងៃបន្ទាប់ទៀតក៏មាន។ ភ្លៀងអ៊ីចឹងពេកទៅ រកតែថ្ងៃហាលខោអាវក៏គ្មាន ស្រួលមិនស្រួលតែហ៊ានអត់បានបោក ទុកយូរអាចនឹងខូចសាច់ក្រណាត់ខោអាវ ឡើងអាចម៍អណ្តើក និងធុំក្លិនផ្តុសទៀត។
មិនថាភ្លៀងពេលណា ឬចូលដល់រដូវភ្លៀងយ៉ាងណា ឬខោអាវប្រឡាក់តិចច្រើនប៉ុណ្ណា ក៏នៅតែគ្មានបញ្ហាដែរ​ លោកអ្នកនឹងទទួលបានភាពរីករាយ និងកាន់តែងាយស្រួលជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ គ្រប់ពេលវេលា គ្រប់រដូវកាលទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ
  ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ

ប្រឡាក់តិចបោកតិច ប្រឡាក់ច្រើនបោកច្រើន ហើយបើទទឹកទឹកភ្លៀង ឬស្នាមខ្ទាតប្រឡាក់តាមផ្លូវពេល មេឃភ្លៀងត្រូវតែដាក់បោកភ្លាម បើមិនអ៊ីចឹងទេ ដឹងតែមិនងាយបោកសម្អាតទេ។ ជាមួយនឹងម៉ាស៊ីនម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែលថ្មីនេះ បំពាក់នូវមុខងារថ្មីៗ ទំនើបទាន់សម័យ ត្រូវតាមគ្រប់តម្រូវការ គ្រប់ស្ថានភាពរបស់លោកអ្នកដូចជា៖

* 15’ QUICK WASH

មុខងារនេះ​ គឺផ្តល់ភាពងាយស្រួល និងជួយឱ្យចំណេញពេលវេលាក្នុងការបោកគក់ បោកលឿន រហ័ស បោកបានស្អាតល្អសម្រាប់សម្លៀកបំពាក់ដែលមានចំនួនតិច ដែលចាំបាច់ត្រូវតែបោក ឬក្នុងករណីដែលលោកអ្នកមិនចង់ទុកគរឱ្យច្រើនដែលនាំឱ្យមានក្លិន ឬជាប់ស្នាមប្រឡាក់កាន់តែយូរនោះ។

* SUPER ECO WASH

នេះគឺជាមុខងារបោកសម្អាតដែលជួយសន្សំសំចៃភ្លើង និងសន្សំសំចៃទឹកខ្ពស់ក្នុងការបោកគក់ និងមានសមត្ថភាពក្នុងការបោកគក់បានស្អាតល្អផងដែរ។

* SYNTHETICS

មុខងារនេះ គឺសម្រាប់ការបោកសម្លៀកបំពាក់ដែលថ្លៃៗ ល្អៗ និងខោអាវធ្វើការជាដើម វាមានតួនាទីចាំបាច់ និងស័ក្តិសមបំផុត សម្រាប់លោកអ្នកដែលរវល់ជាមួយនឹងការងារពេញមួយថ្ងៃ និងស្ទើរតែពេញ ១ សប្តាហ៍ ព្រោះភាគច្រើនលោកអ្នកប្រាកដជាមិនចង់ដាក់វាបោកលាយឡំគ្នា ជាមួយនឹងសម្លៀកបំពាក់ដែលអាចចេញពណ៌ ឬសម្លៀកបំពាក់ទូទៅ ដែលមានស្នាមប្រឡាក់ខ្លាំងនោះទេ។

  ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ
  ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ

ដើម្បីចូលទៅប្រើប្រាស់មុខងារទាំងអស់នេះ លោកអ្នកគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោម៖

* របៀបប្រើ៖

1.  ចុចប៊ូតុងបើកភ្លើង (Power on)

2.  មួលរើសយកមុខងារបោកណាមួយដែលលោកអ្នកត្រូវការ (15’ QUICK WASH, SUPER ECO WASH, ឬក៏ SYNTHETICS…)  និងអាចរើសមុខងារបន្ថែមតាមការចង់បានដូចជា សីតុណ្ហភាពទឹកក្តៅ ចំនួនដងនៃការជម្រះទឹក ប៊ូតុងរើសកម្លាំងពូត, ប៊ូតុងកំណត់រយៈពេលបោក, ប៊ូតុងបន្ថែមមុខងារត្រាំមុនបោក។ 

3.  ចុចប៊ូតុង Start ឱ្យដំណើរការជាការស្រេច។

  ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ
  ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ

ម៉េចដែរ? ពិតជាងាយស្រួលប្រើប្រាស់ និងចំណេញពេលវេលាខ្លាំងណាស់។ ចង់បាននូវសេរីភាពនៃការបោកគក់សម្លៀកបំពាក់ស្អាតគ្រប់ពេលវេលា និងជីវិតកាន់តែមានភាពងាយស្រួល សូមកុំភ្លេចជ្រើសរើស ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash 9 គីឡូ ម៉ូឌែលថ្មីនេះ ទាំងអស់គ្នាណា៎៕​

  ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ
  ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទឥតគិតថ្លៃលេខ៖ 1800-20 32 32 ។ 

* បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាផងណា៎។

  ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ
  ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T