នាឡិកាឆ្លាតវ័យ Garmin ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ពិតជាសាកសមបំផុតសម្រាប់ អត្តពលិកនិងអ្នកផ្សងព្រេង

//s6.kh1.co/b4/b4f2e73b08d67d4b81ba56723ac201cbb2f28410.jpg
បច្ចេកវិទ្យា

 ២៩-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០ GARMIN CAMBODIA បានប្រកាសពីការពង្រីកបច្ចេកវិទ្យាសាកថ្មដោយពន្លឺព្រះអាទិត្យរបស់ខ្លួនទៅលើម៉ូដែលនាឡិកាឆ្លាតវៃបែបផ្សងព្រេងមានដូចជា Instinct, Fenix 6 ហើយនិង Fenix 6s តាម​រយៈការបន្ថែមថាមពលថ្មជាមួយបច្ចេកវិទ្យាថ្មីនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ "ធ្វើអ្វីដែលពួកគេចូលចិត្តបានកាន់តែយូរ" យើងក៏បានបន្ថែមមុខងារថ្មីមួយចំនួនរួមមាន ការជិះស្គីលើទឹក ការជិះកង់ឡើងភ្នំ និងសកម្មភាពនៃការឡើងភ្នំជាដើម។ បន្ទាប់ពីទទួលបានភាពជោគជ័យពី     បច្ចេកវិទ្យាសាកថ្មដោយពន្លឺព្រះអាទិត្យ លើនាឡិកាឆ្លាតវៃបែបផ្សងព្រេងដំបូងបង្អស់គឺម៉ូដែល Fenix 6X Pro Solar។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin

លោកនាយកប្រតិបត្តិ Scoppen Lin របស់ក្រុមហ៊ុន Garmin ប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា៖  

“នាឡិកាឆ្លាតវៃ GPS របស់ Garmin ដែលសម្បូរមុខងារកីឡា គឺជាជម្រើសរបស់យុវវ័យ អ្នកចូលចិត្តលេងកីឡា និងអ្នកផ្សងព្រេង ដែលអាចជួយជម្រុញប្រាប់ពីចម្ងាយផ្លូវពួកគេក្នុងការដើរព្រៃ ឬការធ្វើដំណើរឆ្លងពីភ្នំមួយទៅភ្នំមួយ។ ម៉ូដែលនាឡិកាបែបផ្សងព្រេង Instinct, Fenix 6 ហើយនិង Fenix 6s ប្រើប្រាស់បច្ចេកវិទ្យាសាកថ្មដោយពន្លឺព្រះអាទិត្យធ្វើឲ្យអ្នកប្រើប្រាស់ថ្មបានកាន់តែយូរ ហើយផ្ដល់ជូនអ្នកប្រើប្រាស់នូវសមត្ថភាពក្នុងការតាមដានតម្រូវការរបស់ខ្លួនធៀបទៅនឹងថ្ងៃលិច និងរយៈចម្ងាយ” ។ 

  លោកនាយកប្រតិបត្តិ Scoppen Lin

បន្ថែមលើសមត្ថភាពសាកថ្មដោយពន្លឺព្រះអាទិត្យគឺពោពេញដោយមុខងារពិសេសៗ​ ទៅតាមការរចនាម៉ូតថ្មីសមស្របទៅជាមួយសកម្មភាពប្លែកៗ ដែលមានអ្វីគ្រប់យ៉ាងសម្រាប់អ្នកទាំងអស់គ្នាជាមួយសមាជិកថ្មីនៃត្រកូល Solar របស់ Garmin។

លោកក៏បានបន្ថែមទៀតថា៖ 

“អំឡុងឆ្នាំ ២០១៩ Garmin បានឈានមុខគេបង្អស់ក្នុងបច្ចេកវិទ្យាសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យ ហើយណែនាំឱ្យប្រើប្រាស់កញ្ចក់ Power Glass ជាមួយនាឡិកាកីទ្បាឆ្លាតវៃ GPS ដំបូងបង្អស់របស់ពិភពលោកគឺ fēnix 6X Pro Solar ។ សម្រាប់ឆ្នាំនេះ យើងបានពង្រីកបច្ចេកវិទ្យាសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យជាមួយម៉ូដែល Garmin Instinct និង ស៊េរី fēnix 6 យ៉ាងពេញលេញ ដើម្បីបំពេញតាមតម្រូវការរបស់អ្នកផ្សងព្រេងនិងអ្នកចូលចិត្តលេងកីឡា ជាមួយសកម្មភាពដែលពួកគេចូលចិត្តបានកាន់តែយូរ” ។ 

    លោកនាយកប្រតិបត្តិ Scoppen Lin

Power Glass ជាបន្ទះសាកថ្មប្រើថាមពលពន្លឺព្រះអាទិត្យហើយនៅពេលដែលវាត្រូវបានភ្ជាប់ជាមួយអេក្រង់ Memory-in-Pixel (MIP) វាអាចបង្ហាញភាពច្បាស់ល្អ និងពណ៌ពេញលេញទោះបីស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំងក៏ដោយ។ បច្ចេកវិទ្យាសាកថាមពលដោយពន្លឺព្រះអាទិត្យរបស់ Garmin នាំមកដោយអត្រាបំលែងថាមពលពន្លឺព្រះអាទិត្យមានគុណភាពខ្ពស់ជាងស្តង់ដារដទៃរហូតដល់ទៅ ៥ ដងនៅក្នុងឧស្សាហកម្មនេះ ដែលធ្វើឱ្យ Garmin ក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោកដែលបើកដំណើរការនាទ្បិការឆ្លាតវៃ GPS ដើរដោយថាមពលពន្លឺព្រះអាទិត្យ។ បច្ចេកវិទ្យាបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលរៀបចំទ្បើងនៅក្នុងការរចនារបស់ Garmin អាចសាកថាមពលពន្លឺព្រះអាទិត្យដោយគ្មានការរំខាន សូម្បីតែនៅពេលដែលផ្នែកខ្លះនៃអេក្រង់ត្រូវបានគ្របដណ្តប់ដោយសម្លៀកបំពាក់ ឬប្រលាក់ដោយភក់ក្នុងកំទ្បុងពេលជិះកង់ភ្នំក៏ដោយ នាទ្បិការវៃឆ្លាតនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់រីករាយនឹងសកម្មភាពខាងក្រៅរបស់ពួកគេក្នុងរយៈពេលយូរ ដោយមិនមានការព្រួយបារម្ភពីសកម្មភាពរបស់ពួកគេដែលមិនត្រូវបានកត់ត្រានៅពេលថ្មអស់ថាមពល។

នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin

Garmin Instinct Solar អាចផ្តល់អាយុកាលថ្មគ្មានដែនកំណត់បើសិនមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ហើយមានមុខងារ Saver Mode។ ការប្រើ Expedition Mode ជាមួយនិងពន្លឺព្រះអាទិត្យគ្រប់គ្រាន់ Instinct Solar ផ្តល់នូវមុខងារ GPS ដែលអាចប្រើថាមពលថ្មបានជាងពីរខែ។ ប្រភេទ Instinct Solar អាចប្រើប្រាស់ថ្មបាន ២៤ ថ្ងៃលើមុខងារ Smartwatch​ Indoor អាចច្រើនជាង ៥០ ថ្ងៃប្រសិនជាវាមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ Instinct Solar – Tactical Edition, សាកសមជាមួយនិងទាហ៊ាន ហើយវាបានបំពាក់នៅមុខងារ Tactical-specific ដូចជាមុខងារ Night-vision, Goggle compatibility និងមុខងារ Stealth mode។ លើសពីនេះ Instinct បានបន្ថែមមុខងារមួយចំនួនដូចជា ការតាមដានសកម្មភាពនិងសុខភាពប្រចាំថ្ងៃ។

Instinct Solar មានពណ៌ ប្រផេះខ្មៅ & ពណ៌ខៀវ

Instinct Solar – Tactical Edition មានពណ៌ ខ្មៅ

សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា www.Garmin.com.my/minisite/instinct/instinct-solar

នាឡិកា Garmin Fenix 6S Pro Solar និង Fenix 6 Pro Solar គឺជាផលិតផលថ្មីនៃម៉ូដែលនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Garmin នៅក្នុងឆ្នាំនេះ។ កញ្ចក់​ (Power Glass) ដែលអាចបញ្ចូលថាមពលដោយពន្លឺព្រះអាទិត្យ និងអនុញ្ញាតអោយយើងកំណត់ថាមពលថ្មរដោយខ្លួនឯងបាននៅក្នុង (Power Manager Mode) នៃម៉ូដែល Fenix 6 Series – Solar Edition។ វាអាចទាញយកថាមពលពន្លឺព្រះអាទិត្យមកប្រើប្រាស់ដោយមិនបារម្មណ៍ ដូច្នោះហើយអ្នកប្រើប្រាស់កាន់តែពេញចិត្ត និងរីករាយក្នុងការធ្វើសកម្មភាពរបស់ពួកគេដូចជា ការហ្វឹកហាត់ ការប្រើប្រាស់ផែនទីនៅខាងក្រៅ ការស្ដាប់តន្រ្តី និងមុខងារផ្សេងៗច្រើនទៀត។ ការពង្រីកសកម្មភាពដែលបានរួមបញ្ចូលនៅក្នុងម៉ូដែល Fenix 6 និងFenix 6S Pro Solar Edition  រួមមានការជិះស្គីលើទឹក ជិះកង់ឡើងភ្នំ និងកីទ្បាទ្បើងជញ្ជាំងជាដើម។ នាឡិកាដៃបែបផ្សងព្រេងដែលប្រើថាមពលពន្លឺព្រះអាទិត្យ Fenix 6S Pro Solar  វាមានទំហំតូចល្មម ៤១ មីលីម៉ែត្រដែលជាជម្រើសសម្រាប់មនុស្សប្រុស និងស្រីដែលចូលចិត្តដើរផ្សងព្រេង។ នាឡិកាវៃឆ្លាត Fenix 6 Series Solar Edition ផ្តល់នូវព័ត៌មានលម្អិតអំពីដំណើរការនៃដំណេករបស់អ្នក គេងស្ងប់ (Deep)​ និងគេងមិនស្ងប់(REM ) អុកស៊ីសែននៅក្នុងខ្លួន​ (Pulse ox) ហើយនិងចង្វាក់ដង្ហើម (Respiration Rate)។ ទិន្នន័យនេះអាចត្រូវបានមើលនៅលើក្រាហ្វិក (Widget) ដែលរួមមានកម្រិតនៃភាពតានតឹងអារម្មណ៍និងដំណើរការដំណេក។ Fenix 6 Series រួមមានផែនទីនៃសណ្ឋានដីសម្រាប់ដំណើរផ្សងព្រេង ផែនទីជិះស្គីសម្រាប់រមណីយដ្ឋានជិះស្គីជាង ២,០០០ កន្លែងនៅទូទាំងពិភពលោក និងទីលានវាយកូនហ្គោលជាង ៤១,០០០ កន្លែង។ Fenix 6 Series អាចផ្ទុកបទចម្រៀងហូតដល់ ២,០០០ បទដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកពីកម្មវិធីផ្សេងៗ និងអាចបញ្ចូលខ្លួនឯងបានដោយពុំចាំបាច់ប្រើប្រាស់ទូរស័ព្ទ។​

Fenix 6 Pro Solar Edition មានពណ៌ខ្មៅជាលាយពណ៌ប្រផេះ។

Fenix 6S Pro Solar Edition មានពណ៌ស្វាយ។

សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា www.Garmin.com.my/minisite/fenix/

នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin

តម្លៃ និង ទំនាក់ទំនងទិញ

The Instinct Solar and fenix 6 Series – Solar Editions ឥឡូវនេះអាចរកបាននៅឯហាង Garmin Showroom  និងតំណាងចែកចាយដែលមានការអនុញ្ញាត។  Fenix 6S, Fenix 6 Solar Edition តម្លៃលក់ $1,049 ហើយសម្រាប់ Instinct Solar តម្លៃលក់ $440 និង Instinct Solar Tactical Edition តម្លៃ $490។

សម្រាប់ព័ត៌មានបន្ថែម https://www.facebook.com/GarminCambodiaOfficial/ រឺ Instagram: https://www.instagram.com/garmincambodia/  

Garmin Cambodia

អាសយដ្ឋាន៖ ផ្ទះលេខ 68B ផ្លូវលេខ 348 សង្កាត់ទួលស្វាយព្រៃ 2  ខណ្ឌចំការមន រាជធានីភ្នំពេញ

លេខទូរស័ព្ទ: 085 555 391

នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
នាឡិកាដៃ Garmin
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/db/dbc7ee0fdfe68bd701aad1334093f47b4f836f59.jpg

GARMIN CAMBODIA បានប្រកាសពីផលិតផលថ្មីរបស់ខ្លួនគឺ នាឡិកាឆ្លាតវៃ GPS Venu Sq និង Venu Sq Music Edition "ច្រើនជាងអ្វីដែលអ្នករំពឹងទុក តិចជាងអ្វីដែលអ្នកគិត" មាននៅលើទីផ្សាររបស់ប្រទេសកម្ពុជាហើយ

 ២១-តុលា-២០២០ 
 ៩ព្រឹក · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T