តារាប្រុសទាំង ៣រូបនេះល្បីល្បាញខ្លាំង ប៉ុន្តែបែរជាសម្លឹងឃើញមនុស្សស្រីបែបសាមញ្ញៗ ដែលមិនស្ថិតក្នុងរង្វង់សិល្បៈទៅវិញ

//s6.kh1.co/ac/ac6d553b8857eee0fcdd5fcba8271f785ad320b2.jpg
នារី

 ២៩-សីហា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

តារាប្រុសទាំង ៣រូបនេះល្បីល្បាញខ្លាំង ប៉ុន្តែបែរជាសម្លឹងឃើញមនុស្សស្រីបែបសាមញ្ញៗ

ថៃ៖ ប្រហែលជាអ្នកគាំទ្រ ពិសេសហ្វេននារីៗខកចិត្តហើយមើលទៅបន្ទាប់ពីតារាប្រុសទាំង ៣រូប ដែលជាតារាសម្តែងមានសមត្ថភាពខ្ពស់ សម្រស់ស្អាត រូបរាងសង្ហាៗបានប្រកាសថា បច្ចុប្បន្ននេះមានម្ចាស់បេះដូង ហើយកំពុងតែសម្លឹង និងរៀនយល់ពីគ្នាថែមទៀតផង។ ចង់ដឹងថា តារាប្រុសទាំង ៣រូបជាអ្នកណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក Film Thanapat

យោងតាមបទសម្ភាសន៍ថ្មីរបស់តារាសម្តែងប្រុស Film Thanapat បានបញ្ជាក់ថា ពេលនេះលោកកំពុងតែសម្លឹងឃើញមនុស្សស្រីម្នាក់ ប៉ុន្តែនាងមិនមែនជាអ្នកសិល្បៈឡើយ។ មិនតែប៉ណ្ណោះលោក Film បានបន្ថែមទៀតថា នៅពេលអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាច្បាស់លាស់ នោះលោកនឹងបង្ហាញឲ្យមហាជនបានដឹងទាំងអស់គ្នាតែម្តង។

លោក Film Thanapat
លោក Film Thanapat

២. លោក Son Yuke

រីឯតារាប្រុស Son Yuke បានសារភាពថា បច្ចុប្បន្ននេះលោកកំពុងមានទំនាក់ទំនងជាមួយនារីម្នាក់ ប៉ុន្តែនាងមិនមែនជាតារាឡើយ ហើយអ្នកទាំងពីរក៏កំពុងតែស្វែងយល់ចិត្ត និងមើលចិត្តគ្នា។

លោក Son Yuke
លោក Son Yuke

៣. លោក Ice Paris

ដោយឡែក តារាប្រុសសង្ហា Ice Paris បានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានថា បច្ចុប្បន្ននេះលោកមានមនុស្សពិសេសក្នុងបេះដូងរួមមកហើយ ប៉ុន្តែគ្រាន់តែជាមនុស្សស្រីសាមញ្ញៗ ប៉ុន្តែគ្រប់ពេលនៅក្បែរគ្នា ធ្វើឲ្យលោកតែងតែមានអារម្មណ៍ល្អតែម្តង៕

លោក Ice Paris
លោក Ice Paris
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T