លោក កួច ចំរើន សម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្ម សាងសង់លើផ្ទៃដីជាង ១ហិកតា និងមានតម្លៃជាង ១លានដុល្លារ

//s6.kh1.co/bd/bdf16c71ed7ddbf475912eb7b0dfd675ad4d6903.jpg
Khmerhome

 ២៨-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

https://s6.kh1.co/__image/w=650,h=434,q=100/29/29b9beecf2452a4db8d10264f9cb38a7763a1388.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះសីហនុ៖ គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញ សម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង ក្រោយពីសាងសាង់រួចរាល់ រយៈពេល ១២ខែ នៅលើផ្ទៃដី ១២.៨៨៦ ម៉ែត្រក្រឡា ចំណាយថវិកាសរុបចំនួន ១.៥៣២.៨០០ដុល្លារ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ បានប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព រួមទាំងអាជីវករយ៉ាងច្រើនកុះករ។

https://s4.kh1.co/__image/w=650,h=434,q=100/ca/ca0354b63bb4297cc6b23226612be31542a8091a.jpg

នៅក្នុងពីធីនេះ លោក គួច ចំរើន បានថ្លែងកោតសរសើរ និងចូលរួមអបអរសាទរចំពោះ ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ។ លោក បញ្ជាក់ «ពិធីសម្ពោធ ក្នុងថ្ងៃនេះគឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា។ ហើយតាមរយ:ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថី្មនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៌ប្រទេសជាតិ»។

https://s4.kh1.co/__image/w=650,h=434,q=100/f2/f2de77fc52701147c3ff8d42bd6d9b22c231dab0.jpg

នាឱកាសនោះ លោក អភិបាលខេត្តតំបន់ទេសចរណ៍ជាប់សមុទ្រ ដែលមានកំពុងផែអន្តរជាតិទឹកជ្រៅ បានផ្តាំផ្ញើឱ្យអ្នកគ្រប់គ្រងមជ្ឈមណ្ឌល យកចិត្តទុកដាក់លើការងាររក្សាសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន នៅក្នុងមជ្ឈមណ្ឌលទាំងមូល។ លោក ថា ជាពិសេសគឺត្រូវយកចិត្តទុកដាក់លើការការពារសុវត្ថិភាពពីជំងឺកូវីត-១៩ ដល់អាជីវករ និង ប្រជាពលរដ្ឋដែលបានមកទិញទំនិញក្នុងទីតាំងរបស់ខ្លួន តាមរយ:ការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ការលាងដៃជាមួយសាប៊ូ រឺជែលលាងដៃឱ្យបានញឹកញាប់។

https://s6.kh1.co/__image/w=650,h=434,q=100/81/812f53930df59d7fe2cd7c15f0af3caee1275ab7.jpg

លោក មុំ តារា តំណាងក្រុមហ៊ុន តារា ស៊ីណា ប្រូឃ័រ បានថ្លែងឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្ម បានសាងសង់ឡើងក្នុងរយៈពេល ១២ខែ នៅលើលើផ្ទៃដីជាង ១ហិកតា ចំណាយទុនជាង ១លានដុល្លារ ក្នុងនោះមាន តូបនិងស្តង់សរុបចំនួន៤០៨, ចំណតរថយន្ត ចំនួន ២កន្លែង អាចចតរថយន្តបាន ៩០គ្រឿង, ចំណតទោចក្រយានយន្ត អាចថតបានចំនួន ៣០០គ្រឿង, បន្ទប់អនាម័យចំនួន២ មានទំហំ (៦x១៦) មាន២២បន្ទប់ សរុប ៤៤បន្ទប់, ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត៕

https://s6.kh1.co/__image/w=650,h=434,q=100/2a/2afe642b8c39ae3f3fb24761f8daa8494614d467.jpg
https://s4.kh1.co/__image/w=650,h=434,q=100/34/34a2ac17435d66b5fcf38178c0ff227ff30b1e10.jpg
https://s4.kh1.co/__image/w=650,h=434,q=100/9f/9fb6e849d81f1f5639a58abf87e6b3721ae58810.jpg
https://s4.kh1.co/__image/w=650,h=434,q=100/33/337a09786b4b466100e56793c17058e5844e36af.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T