ស្នេហា៖ ជីវិត​ប្តី​ប្រពន្ធ​ ប្រៀប​បាន​នឹង​ ចាន​នៅក្នុងរាវ ដែល​វាតែង​តែ​មាន ​ការ​ប៉ះទង្គិចគ្នា​ មិន​ចេះអត់​​នោះ​ទេ គ្រាន់​តែ​ថា​តិច​និង ​ច្រើន​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​អ្វី​ដែល​យើង​គួរ​ធ្វើ​នោះគឺ ការ​ចេះ​អត់​ឳន​ឲ្យគ្នា ​កុំ​យក​កំហឹងទល់ ​នឹង​កំហល់ ធ្វើ​ជា​រនាំងបាំង​មុខ ​នាំ​ឲ្យ​ធ្វើ​ខុស​។

សេចក្តី​ខឹង ​ធំធេង​និង​ មាន​ឥទ្ធិពល​ខ្លាំងណាស់ ​វា​អាច​គ្រប់គ្រង លើ​ចិត្ត​គំនិត​យើង​បាន ហើយ ​សេចក្តី​ខឹង​តែ​មួយ​ឆាវ របស់​យើង​ក៏​អាច​​បំផ្លាញ ​និង​ធ្វើ​ការ​ផ្លាស់​ប្តូរ  នៅសុភមង្គល​គ្រួសារ​យើង ​បាន​តែ​ក្នុង​មួយ​ប៉ព្រិចភ្នែក​ ប្រសិនបើ​យើងម្នាក់ៗ  មិនចេះគ្រប់​គ្រង​កំហឹង​យើង ​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ ព្រោះ​មនុស្សនៅ​ពេល​ដែល​ខឹងខ្លាំង ​អ្វី​ក៏យើងហ៊ាន​ធ្វើ​ចេញ​ម​កដែរ​។

ត្រូវចាំថា​ ការ​ខឹង​គ្មាន​បាន​ផលចំណេញ​អ្វី​ មកដល់​យើង​នោះទេ ​នៅពេល​ដែល​ខឹង​ម្តងៗ គឺប្រៀប​ដូច​ជា យក​ភ្លើង​​មក ដុត​កំឡោច​ខ្លួនឯង ​ឲ្យ​ដើរ​ចូល​ទៅ​កាន់​ សេចក្តីវិនាស ​ខឹងខុស​ ខឹងខូច ខឹងខាត ដល់​ពេល​ដែល​ដឹង​ខ្លួន​ឡើង ​អ្វី​ៗបាន​ហួស​ពេល​អស់​ទៅ​ហើយ។ ដូច្នេះ ​ជីវិត​ប្តី​ប្រពន្ធ​ក៏ដូចគ្នា ​ត្រូវយក​ភាពអត់ឳន ​យោគ​យល់​អធ្យាស្រ័យ​ឲ្យគ្នា ធំ​ជាង​កំហឹង និងហាម​ធ្វើ ​នៅ​រឿង​ទាំង​៧យ៉ាង​នេះ ជាដាច់​ខាត ​នៅពេល​ដែល​មាន​បញ្ហា ​ឈ្លោះ​ប្រកែក​គ្នា​ម្តងៗ៕

១. កុំ​អូសទាញ​សមាជិកផ្សេងមក​ចូល​រួម​ក្នុង​ជម្លោះ​

រូបតំណាង​

ពេល​ដែល​ឈ្លោះ​គ្នា ​គឺជា​រឿង​រវាង​មនុស្សពីរនាក ដូច្នេះ​យល់​ល្អ​ សូម​កុំ​អូស​ទាញ​ឳពុកម្តាយបង្កើត និង​ឳពុកម្តាយក្មេក ​ឬកូនៗ ឲ្យ​ចូល​មក ​ក្នុង​ជម្លោះ​នេះ ព្រោះ កាលដែល​ធ្វើ​បែប​នេះ គឺ​នាំតែ​ធ្វើ​ឲ្យ​គ្រួសា​រទាំង​មូល ​រញ៉េរញ៉ៃ​ព្រោះ​តែ​ជម្លោះ ​រវាង​អ្នក​ទាំងពីរនេះទេ។ ករណី​ខ្លះ ​នៅពេល​ដែល​ជម្លោះ ​ត្រូវ​បាន​បញ្ចប់​ហើយ​ អាច​មាន​សមាជិកគ្រួសារ​ខ្លះ ​ឆ្លៀត​យក​បញ្ហា​ឈ្លោះ​ប្រកែក​នោះ មក​វាយ​ប្រហារ ​អ្នក​នៅពេល​ណា​មួយ ​ក៏​ថា​បានដែរ​។ ព្រោះគ្រប់​យ៉ាង​ យើង​សុទ្ធតែ​មិនអាច ​ដឹងមុននោះទេ។

២. ចៀស​វាងការ​ប្រើ​អំពើ​ហិង្សា

រូបតំណាង​

អំឡុង​ពេល​ដែល​ ឈ្លោះប្រកែកគ្នា​ ភាគីទាំងសងខាង តែងតែ​ព្យាយាមបង្ហាញ​ នៅ​ចរិក​អាក្រក់​ របស់​ខ្លួន​ចេញ​មក។ ពេល​ខ្លះ ​នៅពេល​ដែលពួកគេ ព្យាយាម​ប្រកែក​ទាម​ទារ​ថា ​ខ្លួនត្រឹម​​ត្រូវ​ខ្លាំងពេក​ ​អាច​ឈាន​ដល់ ​ការ​ប្រើ​អំពើ​ហិង្សា​ថែម​ទៀត​។ ដូច្នេះ​ សូម​កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង ​ឬ​ដៃគូ​អ្នក ​ប្រើ​អំពើ​ហិង្សា​ នៅពេល​ដែល​ឈ្លោះ​គ្នា ​ឬពេល​ប្រកែកគ្នា​ឲ្យសោះ មិន​ថា​អ្នកខឹង ​ខ្លាំងយ៉ាងណានោះទេ។ ព្រោះ​ការ​ដែល​ប្រើហិង្សារ​អាច​ បញ្ចប់​ទំនាក់​ទំនង​របស់​ អ្នកទាំងពីរ​បាន​ភ្លាម​ៗ ប្រែ​អារម្មណ៍​ពី ​ការ​ស្រលាញ់​មក​ជាការ​ស្អប់​ តែមួយប៉ព្រិតភ្នែក​បាន។

៣. កុំព្យាយាម​ជីកកកាយ​រឿង​ចាស់ៗ

រូបតំណាង​

នៅពេល​ដែល​ឈ្លោះគ្នា ​ភាគីម្ខាងៗតែង​តែ​ព្យាយាម ​ជីកកាយ​នៅ​ចំណុច​អាក្រក់ៗ​ទាំងឡាយ ​របស់​ដៃគូដើម្បីយក​មក ​ដាក់បន្ទុក​ឲ្យគ្នា​ តើ​អ្នកគួរតែបន្ត​ធ្វើ​បែបនេះ​ដែល​ទេ​? តើ​វាទទួល​បាន​ផល​ប្រយោជន៍​អ្វី? តើ​នៅពេល​ដែល ​អ្នកឈ្នះហើយ​យ៉ាង​ម៉េច? ការដែល​ធ្វើ​បែបនេះ ​មាន​តែ​បង្កជម្លោះ ​ឲ្យកាន់តែ​ធំឡើងៗ ពិបាក​ដោះស្រាយតែប៉ុណ្ណោះ។

 ៤. កុំ​និយាយរឿង​លែងលះ

រូបតំណាង​

នៅពេល​ដែល អ្នកនិយាយ​ពាក្យ លែងលះដាក់គ្នា​ នៅពេល​ដែល​កំពុងមាន ជម្លោះ វានឹងក្លាយទៅជា​បញ្ហា ដែល​ពិបាក​ដោះស្រាយ​មួយ​។ ព្រោះ​ពាក្យ​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​ដៃគូ អ្នក​មាន​អារម្មណ៍​ ឈឺចាប់​ខ្លាំង​ណាស់។ ហើយ​នៅ​ពេល​ដែល ​អ្នក​និយាយ​បែបនេះ វា​ក៏នឹង​អាចកើត​ឡើង​ ពិតមែន ទោះបី​ជា ​អ្នកនិយាយ​ពេល​ដែល ​កំពុងខឹង មិន​ចង់ ឲ្យ​វាកើត​ឡើង​ដូច ការនិយាយ​ក៏នោះដោយ។ ដូច្នេះ​ប្រសិនបើ ​អ្នក​ស្រលាញ់​គ្នា​ហើយមិនចង់​បាត់​បង់​គ្នា ​សូម​កុំ​និយាយ​ពាក្យ​នេះ ​ដាច់​ខាត​ពេល​ដែល ​កំពុងឈ្លោះ​ប្រកែកគ្នា​ព្រោះ ជម្លោះ​ខ្លះ​អាច​ផ្សះផ្សាគ្នា​វិញ​បាន ​ក្នុង​ពេល​ដ៏ខ្លីនោះទេ​។

៥. កុំ​ចាកចេញ​ពីផ្ទះ​ពេល​ដែលកំពុង​ឈ្លោះ​គ្នា​

រូបតំណាង​

ការដែល​ទម្លាប់​ ចេញ​ពី​ផ្ទះនៅពេល​ដែល​មាន ​ការ​ឈ្លោះ​ប្រកែកគ្នា ​មិនមែន​ជា​ដំណោះ​ស្រាយ​ល្អនោះទេ អ្នក​អាច​យល់​ថា​ ការ​ចេញរបស់​អ្នកពេលនេះ ​អាច​នឹង​ធ្វើ​ឲ្យ​ដៃ​គូ មាន​អារម្មណ៍ធូរស្បើយ​ជាងមុន។ ក៏ប៉ុន្តែ ការធ្វើ​បែបនេះ​គឺ​មាន​តែ ​​​ធ្វើ​ឲ្យ​ដៃគូអ្នកយល់​ថា ​អ្នកជា​មនុស្ស​ដែល​ ​មិន​មាន​ទំនួល​ខុសត្រូវ និងគ្មានភាពចាស់​ទុំ ក្នុង​ការប្រឈម​មុខ​នឹង​បញ្ហា ​ក្នុង​ទំនាក់ទំនង​មួយនោះទេ​។ ដូច្នេះ​ចៀសវាង ការធ្វើ​បែបនេះ អ្នក​គួរ​តែ​អត់ធ្មត់ ​ព្យាយាម​អង្គុយ​ចុះ​ពិភាក្សាគ្នា​ ទោះបីវា​អាចនឹង ​ពិបាក​តែ​អ្នកគួរ​តែ​រៀន​ចេះពិភាក្សា​គ្នា ​ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ​។

៦. កុំ​គេង​បែក​គ្រែគ្នា

រូបតំណាង​

បន្ទាប់​ពីមាន ការ​ឈ្លោះ​ប្រកែកគ្នា​ហើយ ​អ្នក​រត់​ទៅ​គេង​បន្ទប់ ​ឬគេង​គ្រែបែក​ពីគ្នា មានន័យ​ថា ​អ្នក​មិនទាន់​បាន​ត្រៀម​ខ្លួន​ ក្នុង​ការ​ត្រូវរូវ​គ្នានោះទេ​។ ដូច្នេះចៀស​វាង ការធ្វើ​បែបនេះ ​អ្នកគួរតែបន្តគេង​គ្រែ​ជាមួយគ្នា ​ព្រោះ​បែបនេះ ​អាច​ជួយ​ដោះស្រាយ​ជម្លោះ ​នោះបាន​ឆាប់​។

៧. កុំ​ឈ្លោះ​គ្នា​នៅ​កន្លែង​សាធារណៈ

រូបតំណាង​

ប្រសិនបើ​អ្នក​បណ្តោយខ្លួន​ឯង ​និង​ដៃគូឲ្យ​ឈ្លោះ​ប្រកែកគ្នា នៅ​កន្លែងសាធារណៈ ដែល​មាន​មនុស្ស​ច្រើន មាន​ន័យ​ថា ​អ្នកមិនមាន​នៅ ​ការគោរពចំពោះ​គ្នា​ រួមទាំង​មនុស្សដែល ​នៅជុំវិញអ្នកដូចគ្នាដែរ​។ ដូច្នេះ​ជា​ការ​ប្រសើរ​ ទប់កំហឹង​ហើយ ​ចាំមកធ្វើ​ការ​ដោះ​ស្រាយ​គ្នា នៅ​ផ្ទះ​វិញ​ទើប​ជា​ការ​ល្អ។  

ប្រភព៖ bright side , 24hviralphotos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ