ហ្វេនៗអ្នកតាមដានរឿង Go Ahead គាំងគ្រប់គ្នា ដោយសារសម្រស់តួស្រី មិនសមនឹងអាយុពិត!

//s4.kh1.co/f6/f6c3767efd051e958f4c33c5881b091a244729ed.jpg
តារា & កម្សាន្ដ

 ២៨-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សម្រាប់ហ្វេនៗ អ្នកនិយមទស្សនារឿងភាគស្នេហាបែបយុវវ័យ ប្រាកដជាតាមដានរឿងនេះ មិនរំលងឡើយ ដោយសារតែ Go Ahead បានផ្ដល់ឲ្យអ្នកទស្សនា នូវចំណុចពិសេសៗជាច្រើនដូចជា តួសម្ដែងមានសម្រស់ស្រស់ស្អាត សមត្ថភាពពេញខ្លួន ហើយសាច់រឿងក៏គួរឲ្យតាមដាន។

ចិន ៖ Go Ahead ជារឿងភាគចិនថ្មី បែបស្នេហារ៉ូមែនទិច ដែលទើបតែជាចេញផ្សាយ កាលពីពេលថ្មីៗនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ហ្វេនៗ ពិសេសហ្វេនក្រៅប្រទេស ដោយសារតែសាច់រឿងនេះ បង្ហាញពីជីវិតគ្រួសារ លាយឡំនឹងស្នេហាបែបយុវវ័យ មានទាំងភាពកំប្លុកកំប្លែង និងក្រៀមក្រំ គួរឲ្យចង់ស្វែងយល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺសម្រស់ដ៏ក្មេងជាងវ័យរបស់តួឯកស្រី សម្ដែងដោយតារាស្រីជើងចាស់ Seven Tan ដែលបានបង្ហាញខ្លួន ជាតារាសម្ដែងតាំងពីឆ្នាំ ២០០៥។

ក្នុងវ័យ ៣០ឆ្នាំ Seven Tan បានធ្វើឲ្យអ្នកទស្សនារឿងនេះ ស្ទើរមិនចង់ជឿពីអាយុរបស់នាង ដោយសារតែនាង ត្រូវសម្ដែងជាតួក្មេងស្រី មានវ័យ ១៦ឆ្នាំ ដែលរស់នៅជាមួយ ឪពុក និងបងប្រុសសង្ហាៗទាំងពីរ។

បើទោះបីជារឿងនេះ បានបង្ហាញពីដំណើរជីវិតរបស់នាង តាំងពីក្មេងរហូតដល់អាយុ ២៥ឆ្នាំក៏ដោយ ក៏គ្មានអ្នកណាជឿនោះទេថា សម្រស់របស់នាង សាកសមនឹងវ័យ ២៥ឆ្នាំ (ក្នុងរឿង) កុំថាឡើយដល់អាយុពិត (៣០ឆ្នាំ) នោះ។

មតិអ្នកទស្សនាមួយរយទាំងមួយរយ បានពោលសរសើរ ពីសម្រស់ដ៏ក្មេងជាងវ័យរបស់នាង ពិសេសទេពកោសល្យសម្ដែង និងភាពក្រមិចក្រមើម គួរឲ្យក្នាញ់របស់នាង។

គួររម្លឹកផងដែរថា Go Ahead ក៏បានបង្ហាញចំណុចពិសេសបន្ថែមទៀតដល់អ្នកទស្សនា នោះគឺមន្តស្នេហ៍ដ៏ទាក់ទាញរបស់ តួប្រុសសំខាន់ទាំងពីរ គឺតារាប្រុសវ័យ ២៥ឆ្នាំ Steven Zhang និងតារាប្រុសវ័យ ២១ឆ្នាំ Song Wei Long

ទស្សនារូបភាពខាងក្រោម ៖

តួសម្ដែងក្នុងរឿង Go Ahead
តួសម្ដែងក្នុងរឿង Go Ahead
តួសម្ដែងក្នុងរឿង Go Ahead
តួសម្ដែងក្នុងរឿង Go Ahead
តួសម្ដែងក្នុងរឿង Go Ahead
តួសម្ដែងក្នុងរឿង Go Ahead
តួសម្ដែងក្នុងរឿង Go Ahead
តួសម្ដែងក្នុងរឿង Go Ahead
Seven Tan
Seven Tan
Seven Tan
Seven Tan
Seven Tan
Seven Tan
Seven Tan
Seven Tan
Seven Tan
Seven Tan
Seven Tan
Seven Tan
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T