ខ្លាំងមែន! ពិបាកស្វែងរកភពក្រៅ អ្នកវិទ្យាសាស្ត្រទុកឲ្យបញ្ញាសិប្បនិម្មិតធ្វើការវិញម្ដង ហើយបានរកភពថ្មីៗចំនួន៥០

//s4.kh1.co/3d/3de236741d5634c17e36b6de7979c103c42e0619.jpg
បច្ចេកវិទ្យា

 ២៨-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភពចំនួន៥០ទាំងនោះដែលបានគោចរជុំវិញផ្កាយដទៃទៀត មានទំហំចាប់ពី ធំប៉ុនភពណិបទូនរហូតដល់តូចជាងផែនដី។

អង់គ្លេស៖ ក្រុមអ្នកស្រាវជ្រាវអង់គ្លេសបានកំណត់អត្តសញ្ញាណភពថ្មីចំនួន៥០ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតដែលជាការបង្ហាញនូវរបកគំហើញបច្ចេកវិទ្យា នៅក្នុងវិស័យតារាសាស្ត្រ។ តារាវិទូនិងអ្នកវិទ្យាសាស្ត្រផ្នែកកុំព្យូទ័រមកពីសាកលវិទ្យាល័យ University of Warwick បានបង្កើតក្បួនដោះស្រាយនៃការសិក្សារបស់ម៉ាស៊ីន ដើម្បីស្វែងរកទិន្នន័យចាស់ៗរបស់អង្គការណាសា ដែលផ្ទុកទៅដោយភពដែលមានសក្ដានុពលរាប់ពាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលដែលក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរកភពក្រៅ ពួកគេបានរកមើលការធ្លាក់ចុះនៃពន្លឺដែលភពបានឆ្លងកាត់ចន្លោះកញ្ចក់តេឡេទស្សន៍និងផ្កាយនានា។ ប៉ុន្តែការធ្លាក់ចុះនេះក៏អាចបណ្ដាលមកពីកត្តាផ្សេងទៀតដែរ ដូចជាការផ្លាតផ្ទៃខាងក្រោយ ឬសូម្បីតែកំហុសនៅក្នុងកាំមេរ៉ាផងដែរ។

រូបតំណាង
រូបតំណាង

ក្រុមអ្នកស្រាវជ្រាវបានដុះខាត់នូវក្បួនដោះស្រាយ ដោយឲ្យវាចូលស្វែងរកទិន្នន័យចាស់ៗដែលប្រមូលបានពីមុនៗ ដោយតេឡេទស្សន៍ Kepler របស់អង្គការណាសា ដែលបានចូលនិវត្តន៍ បន្ទាប់ពីបានធ្វើការរយៈពេល៩ឆ្នាំ ក្នុងការឆ្លុះមើលលំហដ៏ធំល្វឹងល្វើយ។ នៅពេលដែលក្បួនដោះស្រាយបានរៀន ដើម្បីកំណត់ភពពិតប្រាកដ វានឹងវិភាគទិន្នន័យចាស់ៗដែលមិនទាន់ត្រូវបានបញ្ជាក់ ហើយវាបានរកឃើញភពថ្មីចំនួន៥០បន្ថែមទៀត។

ភពចំនួន៥០ទាំងនោះដែលបានគោចរជុំវិញផ្កាយដទៃទៀត មានទំហំចាប់ពី ធំប៉ុនភពណិបទូនរហូតដល់តូចជាងផែនដី។ ភពខ្លះមានគន្លងវិលជុំវិញផ្កាយរបស់វារយៈពេល២០០ថ្ងៃ ហើយខ្លះទៀតមានរយៈពេលដូចមួយថ្ងៃ។ ឥឡូវនេះក្រុមអ្នកវិទ្យាសាស្ត្រអាចកំណត់បានថា ពួកវាគឺជាភពពិតប្រាកដមែន ហើយនឹងបន្ដតាមដានបន្ថែមទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T