រយៈពេល ៨ខែឆ្នាំនេះ កម្ពុជាទទួលគម្រោងវិនិយោគ ១៣០ក្រុមហ៊ុន សរុបទុនវិនិយោគប្រមាណ ២៤០០លានដុល្លារ

//s4.kh1.co/0e/0e6db0355443f94c73f65a92608fc8479ffe3ce2.jpg
Khmerhome

 ២៨-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

https://s6.kh1.co/__image/w=650,h=366,q=100/ed/edcb3bed1531945aa25ac04eef6736345fe3ad06.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ របាយការណ៍​រ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា ​គិតពី​ដើមឆ្នាំ​ ដល់​ត្រឹម​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ​ដល់​ក្រុមហ៊ុន​ចំនួន ១៣០គម្រោង ទុនវិនិយោគ​សរុប​ប្រមាណ ២៤០០លាន​ដុល្លារ។

នៅក្នុងរបាយការណ៍បានបន្តឱ្យដឹងថា នៅក្នុង​គម្រោង​វិនិយោគ​ ដែល​កម្ពុជា​ទទួលបាន​ចំនួន ១៣០ក្រុមហ៊ុន ក្នុងនោះ​ គម្រោង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​មាន​ចំនួន ៤០ក្រុមហ៊ុន, ផ្នែក​អគ្គិសនី និង​គ្រឿង​បរិក្ខារផ្សេងៗមាន​ចំនួន ១៣ក្រុមហ៊ុន, រោងចក្រ​ផលិត​កាបូប និង​ស្បែកជើង ២០ក្រុមហ៊ុន, រោងចក្រ​ការ​តុង ៩ក្រុមហ៊ុន, កសិដ្ឋាន និង​រោងចក្រ​កែច្នៃ​ ១០ក្រុមហ៊ុន, ​សណ្ឋាគារ ៧គម្រោង, រោងចក្រ​តម្លើង​គ្រឿង​បង្គុំ​ចំនួន ៧ក្រុមហ៊ុន, ផ្សារ​ទំនើប​មាន​ចំនួន ៣គម្រោង និង​មាន​គម្រោងផ្សេងៗទៀត​ជាច្រើន។

បើតាមរបាយការណ៍បានបញ្ជាក់ថា «គម្រោងខាងលើបានចូលរួមចំណែក​បង្កើន​សេដ្ឋកិច្ច និង​ការបង្កើត​ការងារ​ឱ្យប្រជាពរដ្ឋជាច្រើនថែមទាំងបានកាត់បន្ថយការចំណាកស្រុកផងដែរ។ ​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា តែងតែជំរុញ និងលើកទឹកចិត្តចំពោះវិនិយោគិនបរទេស មកបណ្ដាក់ទុននៅកម្ពុជា ជាមួយគ្នានោះបាន​បើកចំហរ​ជើងមេឃ ដើម្បី​ស្រូបយក​សក្ដានុពល​លើ​ការវិនិយោគ​ជា​បន្តបន្ទាប់ ធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានវឌ្ឍនភាព៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T