យោងតាមប្រភពព័ត៌មាន អេមឺរ៉េត របស់អារ៉ាប់ បានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ នារីវ័យក្មេងម្នាក់ បានប្រើកាំភ្លើងបាញ់ចំ ក្បាលឪពុករបស់ខ្លួន ដោយអចេតនា បណ្តាលអោយ ឪពុករបស់នាង ស្លាប់បាត់បង់ជីវិត ខណៈពេលកំពុង លំហែកាយនៅក្រៅក្រុង ក្នុងប្រទេស អារ៉ាបី សាអូឌីត។

ប្រភពព័ត៌មាន ដដែលបានឲ្យដឹងថា ក្នុងពេលនោះ ឪពុករបស់នាង ទើបតែសំអាតកាំភ្លើងខ្លី របស់គាត់រួច ហើយកូនស្រីរបស់គាត់ ក៏បានសុំមើល។ ចំណែកឪពុកក៏អនុញ្ញាត តែមុនពេល ប្រគល់អោយមើលនោះ គាត់ក៏បានដោះបង់គ្រាប់ចេញផងដែរ។ ជាអកុសល នៅសល់គ្រាប់ ជាប់នឹងកាំភ្លើង មួយគ្រាប់ទៀត ដែលបុរសជាឪពុកមិនបានចាប់អារម្មណ៍ ហើយកូនស្រីរបស់គាត់ ក៏បានតម្រង់កាំភ្លើង ដាក់ចំក្បាលរបស់ឪពុករបស់ខ្លួន និង បានកែសកៃលេង ដោយគិតថា ក្នុងកាំភ្លើងមិនមានគ្រាប់ ក៏បណ្តាលអោយឪពុករបស់នាង ស្លាប់នៅនឹងកន្លែងតែម្តង។

នេះជាការធ្វេសប្រហែស ដ៏ធំមួយ ដែលបុរសជាឪពុកមិនគួរណា ធ្វើតាមចិត្តរបស់កូនស្រីខ្លួន ដោយមិនយកចិត្តទុកដាក់ ពីបញ្ហានាំអោយមាន គ្រោះថ្នាក់ បែបនេះសោះឡើយ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]