ដោយសារតែហេតុផលមួយនេះ បានធ្វើឲ្យលោកតាវ័យ៩២ឆ្នាំ មិនហ៊ានកាត់សក់អស់រយៈពេល៨០ឆ្នាំ

//s4.kh1.co/90/90a5858853a07967b986f8451c263d46c9499da9.jpg
សង្គម

 ២៨-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោកតា វ័យ៩២ឆ្នាំ បានទម្លាយពីមូលហេតុដែលគាត់មិនហ៊ានកាត់សក់អស់រយៈពេល៨០ឆ្នាំមកនេះ

វៀតណាម៖ លោកតាម្នាក់ឈ្មោះថា Nguyen Van Chien វ័យ៩២ឆ្នាំ មកពីភូមិមួយចម្ងាយ៨០គីឡូម៉ែត្រ ពីភាគខាងលិចនៃទីក្រុងហូជីមិញ បានទម្លាយពីមូលហេតុដែលគាត់មិនហ៊ានកាត់សក់អស់រយៈពេល៨០ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោកតា Chien បានឲ្យដឹងថា រូបគាត់ផ្ទាល់ជឿជាក់ថា គាត់នឹងត្រូវស្លាប់ ប្រសិនបើហ៊ានតែកាត់សក់ចោល។ ហើយគាត់មិនដែលផ្លាស់ប្ដូរអ្វីផ្ដេសផ្ដាសចំពោះសក់ឡើយ និងមិនហ៊ានសូម្បីតែសិតជាដើម ដោយគ្រាន់តែបណ្ដុះវាចោល រួចរុំចូលទៅក្នុងក្រម៉ាដើម្បីឲ្យវាស្ងួត ហើយមើលទៅស្រស់ស្អាតប៉ុណ្ណោះ។

កាលពីលោកតាស្ថិតក្នុងវ័យសិក្សា គាត់ត្រូវបានគេតម្រូវឲ្យកាត់សក់ចេញ ប៉ុន្ដែគាត់ក៏សម្រេចចិត្តបោះបង់ការសិក្សាចោលនៅថ្នាក់ទី៣។ ហើយចាប់តាំងពីពេលនោះមក គាត់មិនដែលកាត់ សិត ឬលាងសម្អាតសក់ម្ដងឡើយ។

ជាមួយគ្នានេះដែរ លោកតា Chien បានគោពបូជាអំណាចចំនួន៩ និងអាទិទេពចំនួន៧អង្គ ដែលគាត់ជឿទៀតថា នេះគឺជាការត្រាស់ឲ្យគាត់បណ្ដុះសក់ និងថែរក្សានៅក្រោមមួកក្រណាត់ពណ៌ទឹកក្រូច។ ហើយគាត់បានជឿលើជំនឿសាសនាមួយហៅថា «Dua» ដែលសាសនានេះ ត្រូវបានហាមឃាត់នៅប្រទេសវៀតណាម ហើយចាត់ទុកជាជំនឿក្លែងក្លាយ។

យ៉ាងណាមិញ មកទល់សព្វថ្ងៃនេះ សក់ដ៏ក្រដាញ់របស់លោកតា មានប្រវែងប្រមាណ៤.៦ម៉ែត្រ ហើយក៏មានការជួយមើលថែពីកូនប្រុសទី៥របស់គាត់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
  លោកតា Chien
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T