ចិនព្រមានសហរដ្ឋអាមេរិកឱ្យឈប់បង្ករឿងនៅសមុទ្រចិនខាងត្បូង

//s4.kh1.co/3d/3db1498917548cfb1cfbcee7e23982d1a4ae61aa.jpg
សង្គម

 ២៨-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចិនជម្រុញឱ្យសហរដ្ឋអាមេរិកឱ្យ​ឈប់បង្ករឿងនៅសមុទ្រចិនខាងត្បូង ដើម្បីចៀសវាងជម្លោះប្រដាប់អាវុធដែលអាចកើតមានឡើង

ប៉េកាំង៖ លោកវរសេនីយឯក លី ហួរមិន (Li Huamin) អ្នកនាំពាក្យ​កងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កងកម្លាំងយោធាចិនបានតាមឃ្លាំមើលនាវាចម្បាំងអាមេរិកមួយគ្រឿង ដែលចូលក្នុងដែនទឹកចិនដោយគ្មានការអនុញ្ញាត ហើយត្រូវបានព្រមានឲ្យចាកចេញពីដែនទឹកប្រទេសចិនជាបន្ទាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីថ្លែងការណ៍ លោក លី បានគូសបញ្ជាក់ថា ការព្រមាននេះត្រូវធ្វើឡើង បន្ទាប់ពីនាវាចម្បាំង USS Mustin បានបើកចូលដែនទឹកនៅជិតកោះ Xisha នៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ដោយគ្មានការអនុញ្ញាតពីប្រទេសចិន ហើយទង្វើបែបនេះ គឺជាឥរិយាបទមិនគួរគប្បី ​និងជាការរំលោភលើច្បាប់អន្តរជាតិ។

លោក លី បន្តថា កម្លាំងយោធាចិននឹងបន្តឃ្លាំមើលដែនតាមដែនទឹក និងដែនអាកាសរបស់ប្រទេសចិនយ៉ាង​យកចិត្តទុកដាក់បំផុត ដើម្បីការពាររាល់ឧប្បត្តិហេតុណាមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន និងការពារអធិបតេយ្យភាពជាតិ៕

លោក លី ហួរមិន ជម្រុញឱ្យសហរដ្ឋអាមេរិកឱ្យ​ឈប់បង្ករឿងនៅសមុទ្រចិនខាងត្បូង ដើម្បីចៀសវាងជម្លោះប្រដាប់អាវុធដែលអាចកើតមាន
លោក លី ហួរមិន ជម្រុញឱ្យសហរដ្ឋអាមេរិកឱ្យ​ឈប់បង្ករឿងនៅសមុទ្រចិនខាងត្បូង ដើម្បីចៀសវាងជម្លោះប្រដាប់អាវុធដែលអាចកើតមាន
ប្រទេចិនអះអាងថា ខ្លួនមិន​ខ្លាចចំពោះ​សកម្មភាពដាក់សម្ពាធ ពីសហរដ្ឋអាមេរិកឡើយ
ប្រទេចិនអះអាងថា ខ្លួនមិន​ខ្លាចចំពោះ​សកម្មភាពដាក់សម្ពាធ ពីសហរដ្ឋអាមេរិកឡើយ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T