ខេត្តតាកែវ ៖ យ៉ាងហោចណាស់លោកសង្ឃ១អង្គ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង២អង្គទៀតរងរបួសធ្ងន់ ហើយត្រូវបានប៉ូលិសហៅ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែក ខេត្តដឹកយកទៅសង្គ្រោះ ខណៈសង្ឃកំហូច និងបក្សពួកមកច្រៀង ខារ៉ាអូខេនៅរ៉ារថភ្លើង លុះពេលត្រឡប់ទៅវិញក៏បានជិះម៉ូតូឌុបគ្នា បើកបោះពួយយ៉ាងលឿន ដើម្បីកុំឱ្យភ្លឺទាន់ តែជាអកុសលក៏រេចង្កូតទៅ បុកដើមឈើក្បែរថ្នល់តែម្តង។

ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោល គីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតក្នុងភូមិក្តុល ឃុំលំចង់ ស្រុកសំរោង។លោកអនុសេនីយ៍ឯក វង់ ង៉ែត អធិការរងនគរបាលស្រុកសំរោងបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះស៊ីវ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជាសង្ឃបួសនៅវត្តកំហែង ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នករងរបួសឈ្មោះនីវ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជាសង្ឃបួសនៅវត្តជាមួយគ្នា រងរបួសធ្ងន់បាក់ជើងខាងស្តាំ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]