កាក់​កប​ណាស់! តារា​ថៃ​ទាំង ៤រូប​ប្រចាំ​ប៉ុស្តិ៍លេខ​៣ កំពុង​តែ​​សម្រុក​​​ថត​រឿង​​ភាគ​ថ្មី​​​ក្នុង​ឆ្នាំ​​នេះ​​

//s6.kh1.co/b9/b9b9ad82e821a9db2a6b13b93012a1f46f598e87.jpg
នារី

 ២៧-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងថៃទាំង ៤រូបប្រចាំប៉ុស្តិ៍លេខ៣ កំពុងសម្រុកថតរឿងភាគថ្មីនៅក្នុងឆ្នាំនេះ

ថៃ៖ តោះមកស្គាល់តារាសម្តែងប្រុសចំនួន ៤រូបដែលកំពុងតែមមាញឹកក្នុងការថតរឿងភាគថ្មីៗនៅក្នុងឆ្នាំនេះ។ ហើយចង់ដឹងអត់​ថា តើរឿងភាគទាំងនោះមានចំណងជើងអ្វីខ្លះ? តួស្រីៗជាតារារូបណាខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក Pope Thanawat

បើតាមដឹងមួយរយៈមុននេះ លោក Pope ទើបនឹងបញ្ចប់ការថតរឿងភាគថ្មី ដែលមានចំណងជើងថា “Roy Leh Marnya”។ ហើយនៅដើមខែតុលាខាងមុខនេះ លោកនឹងចាប់ផ្តើមចេញថតរឿងភាគថ្មីមួយទៀតមានចំណងជើងថា “Prom Likit” ដែលជារដូវកាលទី២ បន្ទាប់ពីរឿងភាគដ៏ល្បីគឺ Buppesunnivas។

នៅពេលផ្តល់បទសម្ភាសន៍ Pope បាននិយាយថា គាត់សម្តែងតែរឿងភាគរបស់ប៉ុស្តិ៍ទូរទស្សន៍ទេក្នុងរយៈពេល​មួយឆ្នាំនេះ ព្រោះតែចង់ផ្តោតចរិតតួអង្គឲ្យបានល្អ។

លោក Pope Thanawat
លោក Pope Thanawat

២. លោក Mario Maurer

សម្រាប់លោក Mario បច្ចុប្បន្ននេះវិញ លោកកំពុងមមាញឹកក្នុងការថតរឿងភាគថ្មីជាមួយតារាសម្តែងស្រីល្បីល្បាញ ទេពកោសល្យខ្ពស់កញ្ញា Yaya ក្នុងរឿងថ្មីដែលមានចំណងជើងថា “Kue Thur”។

លោក Mario Maurer
លោក Mario Maurer

៣. លោក Nine Naphat

ចាប់តាំងពីលោក Nine ក្លាយជាតារាសម្តែងមក គឺលោកសម្តែងតែរឿងភាគរបស់ប៉ុស្តិ៍ទូរទស្សន៍តែប៉ុណ្ណោះ។ ហើយសម្រាប់ឆ្នាំនេះផងដែរ គឺលោកបានសម្តែងក្នុងរឿងថ្មី ដែលមានចំណងជើងថា “Sroi Sabunga” ជាមួយនឹងតួស្រីកញ្ញា Baifern ផងដែរ។

លោក Nine Naphat
លោក Nine Naphat

៤. លោក Nadech Kugimiya

ដោយឡែក Nadech ក៏កំពុងតែមមាញឹកក្នុងការថតរឿងថ្មីតែមួយគត់គឺរឿង “Mon Ruk Nong Pak Ka Yang” ជាមួយនឹងកញ្ញា Bow Maylada នាពេលបច្ចុប្បន្ននេះ៕

លោក Nadech Kugimiya
លោក Nadech Kugimiya
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T