ស្រ្ដីម្នាក់ស្ទើរតែបាត់បង់ជីវិត ក្នុងកម្មវិធីការប្រកួតជិះគោមិនទាន់ផ្សំា នៅរដ្ឋ Florida ប្រទេសអាមេរិក ដោយត្រូវសត្វគោជល់ ដួលទៅនឹងដី។

ស្រ្ដីរូបនេះមានឈ្មោះថា Desiree Cicero បានចូលរួមក្នុងកម្មវិធីជិះគោនេះដែរ តែក្នុងកម្មវិធីឆក់ប្រាក់ពីស្នែងរបស់គោ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅរដ្ឋ Florida។ កម្មវិធីនេះគឺតម្រូវឲ្យបេក្ខជនរត់ គេចពីសត្វគោ និងឆក់យកក្រដាសប្រាក់ដែលចងជាប់ នៅស្នែងរបស់គោ។ ខណៈពេលដែលអ្នកស្រី Cicero ចាប់យកប្រាក់នៅនឹងស្នែងរបស់គោ នាងត្រូវបានបេក្ខជនផ្សេងទៀតធ្វើឲ្យដួល ហើយសត្វគោបានចូលមកវាយប្រហារតែម្ដង។

អ្នកស្រី Cicero បានប្រាប់ប៉ុស្ដិ៍ទូរទស្សន៍លេខ៦ ថា គាត់បានលឺសំលេងកូនរបស់គាត់ស្រែក បន្ទាប់មកសត្វគោនោះ ក៏បានបុកគាត់ចំពីក្រោយខ្នង ដែលធ្វើឲ្យឆ្អឹងជំនីរបស់គាត់ត្រូវបានបាក់។ ពិតជាគ្មានអ្វីអាចបកស្រាយពីអារម្មណ៍ ដែលត្រូវបានគោរត់បុកនោះទេ។ គាត់មានការឈឺចាប់យ៉ាងខ្លាំង ដោយផ្នែកស្មារបស់គាត់ត្រូវបានរបូត ឆ្អឹងជំនីបាក់ ដៃមានរន្ធដែលត្រូវជាមួយនឹងស្នែងគោ តែសំណាងណាស់ដែលគាត់នៅមានជីវិត។

នៅក្នុងព្រឹត្តិការណ៍នោះ ក្រោយពីគោបានវាយប្រហារអ្នកស្រី Cicero រួមមក មានបុរសម្នាក់ឈ្មោះ Weideman-Beal បានចូលទៅជួយ ដោយបានខ្លួនគាត់ផ្ទាល់ទៅទប់នឹងគោ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះល្បែងបែបនេះ? សូមទស្សនាវីដេអូខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]