មកស្គាល់តារាប្រុសស្រីទាំង ៥គូដែលបានបែកបាក់ស្នេហាក្នុងឆ្នាំ២០២០ នេះ

//s4.kh1.co/c3/c34b901d7a58ddf92fc0a8a6f6b3a4a17e351b6c.jpg
នារី

 ២៧-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាប្រុសស្រីទាំង ៥គូដែលបានបែកបាក់ស្នេហាក្នុងឆ្នាំ២០២០

ថៃ៖ ធ្លាប់តែឃើញតារាថៃប្រុសស្រីទាំង ៥គូនេះបង្ហោះរូបស្វីតៗ ផ្តល់ភាពកក់ក្តៅឲ្យគ្នា ទៅណាមកណាជាមួយគ្នាស្ទើរតែបាត់មុខគ្នាមិនបាន ប៉ុន្តែមិននឹកស្មានសោះថា ចុងក្រោយស្នេហាទាំង ៥គូនេះនៅ តែឈានដល់ផ្លូវបំបែកដដែល។ ចង់ដឹងអត់ថា តើតារាទាំង ៥គូនោះជាអ្នកណា?
១. លោក Bank Thiti និង Bee

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដើមឆ្នាំ២០២០ លោក Bank បានបង្ហើបថា រវាងស្នេហារបស់លោក និងមិត្តស្រីគឺបានឈានដល់ផ្លូវបំបែកហើយ។

លោក Bank Thiti និង Bee
លោក Bank Thiti និង Bee

២. លោក Ton Arch និង Taew Natapohn

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ Taew បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា នាងបានបែកបាក់ជាមួយមិត្តប្រុសឈ្មោះ Ton Arch ហើយ។ គួរបញ្ជាក់ផងដែរថា សម្រាប់ទំនាក់ទំនងរវាងអ្នកទាំងពីរគឺអស់រយៈពេល ១៤ឆ្នាំមុនពេលចែកផ្លូវគ្នា។

លោក Ton Arch និង Taew Natapohn
លោក Ton Arch និង Taew Natapohn

៣. លោក Alek Teeradetch និង Toey Jarinporn

សម្រាប់គូស្នេហ៍នេះវិញ កាលពីខែមិថុនា ឆ្នាំ២០២០ លោក Alek បានសារភាពថា គាត់បានបែកគ្នាជាមួយ Toey ហើយ បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នារយៈពេល ៣ឆ្នាំកន្លងមក។

លោក Alek Teeradetch និង Toey Jarinporn
លោក Alek Teeradetch និង Toey Jarinporn

៤. លោក Napat Injaiuea និង Marie Broenner

កាលពីប៉ុន្មានខែមុននេះ តារាស្រី Marie បានបង្ហោះ និងប្រកាសនៅក្នុងគណនី Instagram របស់នាងថា រវាងនាងជាមួយនឹងលោក Napat គឺលែងជាអ្វីនឹងទៀតហើយ បន្ទាប់ពីមានទំនាក់ទំនងគ្នាអស់រយៈពេលជាង ១ឆ្នាំកន្លងមកនេះ។

លោក Napat Injaiuea និង Marie Broenner
លោក Napat Injaiuea និង Marie Broenner

៥. លោក Toyy Pathompong និង Mook Worranit

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ កញ្ញា Mook បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា នាងបានបែកបាក់ជាមួយ Toyy ហើយ បន្ទាប់ពីមានទំនាក់ទំនងគ្នាប្រហែលជាង ១ឆ្នាំ៕

លោក Toyy Pathompong និង Mook Worranit
លោក Toyy Pathompong និង Mook Worranit
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T