Zayn Malik ធ្វើឲ្យហ្វេនម្នាក់ រំភើបស្ទើរស្រក់ទឹកភ្នែក

//s4.kh1.co/c2/c271e86d03cba06b068af406e9afe2ee185dc737.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Zayn Malik បានធ្វើឲ្យហ្វេនម្នាក់រំភើបស្ទើរតែស្រក់ទឹកភ្នែកដោយសារតារាប្រុសរូបនេះ បានចុច Likeនិង Comment នៅក្នុងរូបថតមួយសន្លឹកដែលអ្នកគាំទ្រដ៏ងប់ងល់របស់គាត់បានបង្ហោះនៅក្នុងបណ្តាញសង្គម Instagram។

បរទេស៖ កាលពីថ្មីៗនេះ អតីសមាជិកក្រុម One Direction ដែលបច្ចុប្បន្នជា តារាចម្រៀងទោល Zayn Malik បានធ្វើឲ្យហ្វេនម្នាក់រំភើបស្ទើរតែស្រក់ទឹកភ្នែក ដោយសារតារាប្រុសរូបនេះ បានចុច Likeនិង Comment នៅក្នុងរូបថតមួយសន្លឹកដែលអ្នកគាំទ្រដ៏ងប់ងល់ បានបង្ហោះនៅក្នុងបណ្តាញសង្គម Instagram

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក គណនី ដែលមានឈ្មោះថា Zalaxyy ​បាន Edit រូបភាពរបស់តារាប្រុសរូបនេះនិង បានបង្ហោះចូលក្នុងបណ្តាញសង្គម Instagram បន្ទាប់មក Zayn Malik ក៏បានចុច Likeនិង បាន Comment ថា «This Is Really Cool» នេះជាលើកទី១ហើយ កន្លងមកតារាប្រុសនេះ មិនដែលធ្វើដូច្នេះដាក់ហ្វេនណាឡើយ ដែលនេះជាមូលហេតុធ្វើឲ្យនាងរំភើបចិត្តឥតឧបមារ ដោយមិននឹកស្មានថា​ អាយដលខ្លួន នឹងធ្វើរបៀបនេះដាក់ខ្លួនឡើយ។

ក្រោយពីបានឃើញ ដូច្នេះរួចមក ម្ចាស់គណនី Instagram រូបនេះក៏បានសរសេរបន្ថែម នៅលើរូបថតមួយសន្លឹកនោះថា នាងនឹងមានគម្រោងសាក់រូបម្ចាស់បទ «Dusk Till Dawn» រូបនេះនៅលើដងខ្លួន ដើម្បីបង្ហាញពីការស្រលាញ់របស់នាងទៅកាន់លោកផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម

Zayn  Malik
Zayn  Malik
Zayn  Malik
Zayn Malik
Zayn  Malik
Zayn Malik
Zayn  Malik
Zayn Malik
Zayn  Malik
Zayn Malik
Zayn  Malik
Zayn Malik
Zayn  Malik
Zayn Malik
រូបដែលគណនី  Zalaxyyបានបង្ហៅះចូល Instagram
រូបដែលគណនី  Zalaxyyបានបង្ហៅះចូល Instagram
Zayn Malik បានចុច Likeនិង Comment ក្នុងរូបនាង
Zayn Malik បានចុច Likeនិង Comment ក្នុងរូបនាង
គណនី  Zalaxyy បានសរសេរបន្ថែមទៅលើរូបភាពនោះ
គណនី Zalaxyy បានសរសេរបន្ថែមទៅលើរូបភាពនោះ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T