ជីប ម៉ុង លែន បើកលក់វីឡាម៉ូតថ្មី នៅគម្រោង លែនម៉ាក ៦០ម៉ែត្រ និងផ្តល់ជូនការបញ្ចុះតម្លៃ៨%

//s4.kh1.co/33/33c3316379a35432102d9b16a0386d1c2abff7f8.jpg
សង្គម

 ២៧-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជីប ម៉ុង លែន បានបើកលក់វីឡាម៉ូតថ្មីបន្ថែមទៀត នៅគម្រោង លែន​​ម៉ាក​ ៦០ម៉ែត្រ​ ព្រម​ទាំង​​ផ្តល់​​ជូន​ការ​បញ្ចុះ​តម្លៃរហូតដល់៨%។ កម្មវិធីបើកលក់វីឡាម៉ូតថ្មីនេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩-៣០ សីហា ខាងមុខ​នេះ​ ​នៅ​ការិយាល័យ​​លក់​ក្នុង​គម្រោង​ លែនម៉ាក ៦០ម៉ែត្រ​ ផ្ទាល់។

ភ្នំពេញ៖ ជីប ម៉ុង លែន បានបើកលក់វីឡាម៉ូតថ្មីបន្ថែមទៀត នៅគម្រោង លែន​​ម៉ាក​ ៦០ម៉ែត្រ​ ព្រម​ទាំង​​ផ្តល់​​ជូន​ការ​បញ្ចុះ​តម្លៃរហូតដល់៨%។ កម្មវិធីបើកលក់វីឡាម៉ូតថ្មីនេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩-៣០ សីហា ខាងមុខ​នេះ​ ​នៅ​ការិយាល័យ​​លក់​ក្នុង​គម្រោង​ លែនម៉ាក ៦០ម៉ែត្រ​ ផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជីប ម៉ុង លែន​ បានបន្ថែម វីឡា ឃីង វីឡា ឃ្វីន II  វីឡា ឃ្វីន B II​ នៅគម្រោង លែនម៉ាក ៦០ម៉ែត្រ ដើម្បី​​ផ្តល់​​ជូន​ជម្រើស​ដ៏​សម្បូរបែប​ និង​ល្អ​ឥត​ខ្ចោះ​​ជូន​ដល់អតិថិជនទាំងអស់ បន្ទាប់​ពីវីឡា​ប្រភេទថ្មី​​​ទាំងនេះ​ទទួល​​បាន​ការគាំទ្រយ៉ាងច្រើន​​នៅ​គម្រោង​​ហ្គ្រេន ភ្នំពេញ ស៊ីធី នា​ពេល​​កន្លង​មក។

កម្មវិធីបើកលក់វីឡាម៉ូតថ្មី បញ្ចុះតម្លៃ៨%
កម្មវិធីបើកលក់វីឡាម៉ូតថ្មី បញ្ចុះតម្លៃ៨%

គម្រោង លែន​ម៉ាក ៦០ម៉ែត្រ ​ស្ថិតនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០​ម៉ែត្រ) និងមានចម្ងាយត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះពីគម្រោងផ្សារទំនើបអ៊ីអន ៣ ដែលទីនេះនឹងក្លាយជាតំបន់ដែលមានសក្តានុពលខ្ពស់ផ្នែកពាណិជ្ជកម្ម ជាពិសេសសម្រាប់អ្នកដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យ។

​មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០​ម៉ែត្រ) មួយនេះជាមហាវិថីតែមួយគត់នាពេលបច្ចុប្បន្ន ដែលតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ២ និងលេខ ៣។ មហាវិថី៦០ម៉ែត្រនេះបានសម្រួលការធ្វើដំណើរ និងអាចវាងទៅវិញទៅមកទៅកាន់តំបន់ច្បារអំពៅ កោះនរាហ៍ និងទីក្រុងរណបកោះពេជ្របានយ៉ាងស្រួលផងដែរ។​

តំបន់មហាវិថី៦០​ម៉ែត្រនេះ មានគម្រោងអភិវឌ្ឍន៍ធំៗយ៉ាងច្រើន នេះមិនទាន់រាប់ទាំងអនាគតគម្រោងរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ ដែលមានទីតាំងស្ថិតនៅជាប់គម្រោង លែនម៉ាក ៦០ម៉ែត្រនេះផង ដែលគម្រោងនេះ គឺសុទ្ធតែជា​គ្រោងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ ២០២៣ ខាងមុខនេះ។

ក្រៅពីនោះ ក៏មានគម្រោងដ៏ធំមួយទៀតនោះ គឺអាកាសយានដ្ឋានថ្មីសន្លាង ក្នុងទឹកដីស្រុកកណ្តាលស្ទឹង។

អ្វីដែលកាន់តែពិសេស គឺ​តាម​រយៈភាពជាដៃគូជាមួយ​ធនាគារ ជីប ម៉ុង អតិថិជន​​ទាំង​​អស់​​របស់​ ជីប ម៉ុង លែន នឹង​ទទួល​​អត្ថប្រយោជន៍​អាទិភាព​ដូចជា​ ងាយ​ស្រួល​ក្នុង​ដាក់​ស្នើ​សុំ​កម្ចី និង​ទទួល​បាន​អត្រា​​ការ​ប្រាក់​​ទាប៕​

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​អាចចូលទៅកាន់ទំព័រហ្វេសប៊ុក​https://www.facebook.com/chipmongland/posts/3469127306451927  ឫទាក់ទងតាមរយៈពេលទូរស័ព្ទ ០៦១ ៩៩៧ ៨៨៨។

កម្មវិធីបើកលក់វីឡាម៉ូតថ្មី បញ្ចុះតម្លៃ៨%
កម្មវិធីបើកលក់វីឡាម៉ូតថ្មី បញ្ចុះតម្លៃ៨%
កម្មវិធីបើកលក់វីឡាម៉ូតថ្មី បញ្ចុះតម្លៃ៨%
កម្មវិធីបើកលក់វីឡាម៉ូតថ្មី បញ្ចុះតម្លៃ៨%
កម្មវិធីបើកលក់វីឡាម៉ូតថ្មី បញ្ចុះតម្លៃ៨%
កម្មវិធីបើកលក់វីឡាម៉ូតថ្មី បញ្ចុះតម្លៃ៨%
កម្មវិធីបើកលក់វីឡាម៉ូតថ្មី បញ្ចុះតម្លៃ៨%
កម្មវិធីបើកលក់វីឡាម៉ូតថ្មី បញ្ចុះតម្លៃ៨%
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T