ស្របពេលកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចាកចេញពីផលិតកម្មហង្សមាស ស្រាប់តែ ឱក សុគន្ធកញ្ញា បង្ហោះសារមួយឃ្លាថា...

//s6.kh1.co/ed/ed571716a43fa2e545360d41163c4449e6464a69.jpg
នារី

 ២៧-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះសារមួយឃ្លា

ភ្នំពេញ៖ កាលពីថ្មីៗនេះ កំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានចាកចេញពីផលិតកម្មហង្សមាស ដែលជាទ្រនំចាស់ធ្លាប់ជ្រកអស់រយៈពេលប្រមាណ ២៣ឆ្នាំមកនេះ ហើយបានផ្លាស់ចូលផលិតកម្ម កាឡាក់ស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយកាលពីថ្ងៃទី២៥ ខែសីហា រំលងទៅប៉ុន្មានថ្ងៃមុននេះ ផលិតកម្ម កាឡាក់ស៊ី ក៏បានធ្វើកម្មវធីអបអរទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ យ៉ាងកក់ក្តៅក្នុងការចូលមកគ្រួសារ កាឡាក់ស៊ី។ នៅក្នុងកម្មវិធីនោះសង្កេតឃើញថាមានតារាៗជាច្រើនរូបបានចូលរួម និងបណ្តាញសារព័ត៌មានជាច្រើនស្ថាប័នផងដែរ។

តួយ៉ាង កាលពីម្សិលមិញនេះ ស្រាប់តែអ្នកនាង ឱក សុគន្ធកញ្ញា បានរូបភាពមួយសន្លឹក និងសរសេរថា “គ្មានការជួបជុំណាដែលថាមិនបែកនោះទេ.! "។  បន្ទាប់ពីបង្ហោះរូបភាព និងសារនេះហើយធ្វើឲ្យអ្នកគាំទ្រសង្ស័យថា ប្រហែលជា​ ឱក សុគន្ធកញ្ញា នឹកឃើញដល់ពេលវេលាល្អៗដែលធ្លាប់រួមការងារអស់រយៈពេលជាច្រើនឆ្នាំជាមួយនឹងលោក ព្រាប សុវត្ថិ ហើយមើលទៅ ប៉ុន្តែទោះជាយ៉ាងណានេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
សារ និងរូបភាពដែលអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះ
សារ និងរូបភាពដែលអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
ឱក សុគន្ធកញ្ញា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T