ទើបតែឡើងធ្វើជា CEO របស់តិកតុកបាន៣ខែ ពេលនេះក៏សម្រេចចិត្តលាឈប់វិញ ដោយសារការរងសម្ពាធពីរដ្ឋបាល លោក ត្រាំ

//s6.kh1.co/a7/a796c1a2c0b88f34a0576f30f8d76e1aed3c741b.jpg
បច្ចេកវិទ្យា

 ២៧-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ព័ត៌មាននេះទើបកាន់តែផ្ទុះឡើង បន្ទាប់ក្រុមហ៊ុនតិកតុកបានប្ដឹងទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការហាមឃាត់ការប្រើប្រាស់កម្មវិធីមួយនេះ។

អាមេរិក៖ លោក Kevin Mayer ដែលកាលពីមុនធ្លាប់ធ្វើជានាយកក្រុមហ៊ុន Walt Disney Direct-to-Consumer & International បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងលាឈប់ពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុនតិកតុក បន្ទាប់ពីឡើងកាន់តំណែងតាំងពីខែឧសភា។ ព័ត៌មាននេះទើបកាន់តែផ្ទុះឡើង បន្ទាប់ក្រុមហ៊ុនតិកតុកបានប្ដឹងទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការហាមឃាត់ការប្រើប្រាស់កម្មវិធីមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Kevin Mayer
លោក Kevin Mayer

កម្មវិធីទូរសព្ទដែលគ្រប់គ្រងដោយក្រុមហ៊ុនរបស់ប្រទេសចិន ByteDance ត្រូវបានជាប់នៅក្នុងស្ថានភាពតានតឹង រវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ដែលចោទប្រកាន់ថា កម្មវិធីនេះបង្កការគំរាមកំហែងសន្តិសុខជាតិ ដល់សហរដ្ឋអាមេរិក។ នៅថ្ងៃទី៦ ខែសីហា ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបិទកម្មវិធីតិកតុក ប្រសិនបើក្រុមហ៊ុន ByteDance មិនព្រមលក់ប្រតិបត្តិការកម្មវិធីនៅសហរដ្ឋអាមេរិក។

កាសែតញូវយ៉កថែមស៍បានរាយការណ៍នៅមុននេះថា លោក Mayer បានប្រកាសពីការសម្រេចចិត្តរបស់លោកទៅកាន់និយោជិក នៅពេលដែលតិកតុកបានរងសម្ពាធពីរដ្ឋបាល លោក​ ត្រាំ ជុំវិញទំនាក់ទំនងជាមួយប្រទេសចិន។ លោក Mayer មិនបានរំពឹងទុកថា កម្មវិធីតិកតុកនឹងជាប់ពាក់ព័ន្ធទៅនឹងភាពតានតឹង រវាងចិននិងសហរដ្ឋអាមេរិកនោះទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T