កាលពីពេលថ្មីៗនេះ មានហេតុការណ៍គ្រោះថ្នាក់មួយ បានកើតឡើង ដែលបង្កឡើង ដោយសារ អ្នកបើកបរម៉ូតូម្នាក់ បានជិះបុកពីក្រោយ អ្នកធ្វើដំណើរដោយកង់ពីរនាក់ បណ្តាលអោយពួកគេ ទទួលរងរបួស នៅផ្លូវមួយកន្លែង ក្នុងទីក្រុង ឡូស អានចឺឡេស សហរដ្ឋអាមេរិក។

វីឌូអូឃ្លីប បង្ហាញអោយឃើញថា អ្នកបើកបរម៉ូតូបានបត់ តាមផ្លូវកោងមួយដែលមើល មិនឃើញផ្លូវខាងមុខ បានជិះមកដល់ចំណុចកើតហេតុ ហើយដោយមិនអាច បន្ថយល្បឿន បានទាន់ពេលវេលានោះ ក៏បានជ្រុលទៅបុករះពីក្រោយ បណ្តាលអោយបុរសម្នាក់ ដែលកំពុងតែជិះកង់ ហោះឡើងទៅលើ តែម្តង ចំណែកបុរសម្នាក់ទៀត ក៏បានដួលផងដែរ។ ក្នុងនោះដែរ ក្នុងចំណោម ជនរងគ្រោះ ទាំងពីរនាក់នោះ មានម្នាក់ បានទទួលរងរបួស មិនអាចងើបរួច រហូតមានឡានសង្គ្រោះមកដល់ ដើម្បីបញ្ជូនទៅព្យាបាល។

សូមទស្សនាវីឌីអូខាងក្រោម៖



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]