តាមពិតអីចឹងសោះ បានជាសាខាធនាគារមួយនៅប្រទេសម៉ិកស៊ិក សង់នៅកណ្ដាលវាល ឆ្ងាយពីកន្លែងមនុស្សរស់នៅ (មានវីដេអូ)

//s4.kh1.co/61/61af748e96066bbfc4df51aa7d8c6f48ea09e198.jpg
សង្គម

 ២៧-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកតំណាងខាងធនាគារ បានពន្យល់យ៉ាងច្បាស់ថា ទោះបីស្ថិតនៅទីតាំងចម្លែកមែន ប៉ុន្ដែវាពិតជាមានមូលហេតុច្បាស់លាស់

ម៉ិកស៊ិក៖ ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andrés Manuel López Obrador គឺជាមនុស្សដំបូង ដែលត្រូវបានគេស្ដីបន្ទោសចំពោះការខ្ជះខ្ជាយលុយរដ្ឋាភិបាល ទៅលើការសង់សាខាធនាគារមួយកន្លែង មានទីតាំងក្នុងរដ្ឋ Chihuahua និងមានចម្ងាយឆ្ងាយពីកន្លែងមនុស្សរស់នៅ។ តែទោះជាយ៉ាងណា អ្នកតំណាងធនាគារបានពន្យល់យ៉ាងច្បាស់ថា ទោះបីស្ថិតនៅទីតាំងចម្លែកមែន ប៉ុន្ដែវាពិតជាមានមូលហេតុច្បាស់លាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Mario Saldaña អ្នកតំណាងធនាគារ Banco del Bienestar បាននិយាយថា ដំបូងឡើយសាខាថ្មីនេះ សន្មត់ថាសាងសង់នៅតំបន់កណ្ដាលនៃទីក្រុង Nuevo Casas Grandes ដែលជាក្រុងតូចមួយនៃរដ្ឋ Chihuahua ប៉ុន្ដែអភិបាលក្រុងបានបដិសេធមិនព្រមផ្ដល់ដីសម្រាប់សាងសង់។ ដូច្នេះ ធនាគារគ្មានជម្រើសអ្វីក្រៅពីទទួលយកដីមួយចំណែក ដែលផ្ដល់ដោយកងទ័ពនៃប្រទេសម៉ិកស៊ិកឡើយ។

អ្នកតំណាងរូបនេះបន្ថែមទៀតថា ប្រសិនបើពួកយើងមិនសាងសង់ឲ្យបានឆាប់រហ័សទេ យើងនឹងត្រូវរង់ចាំគម្រោងក្រោយៗ ហើយប្រជាជននៅតំបន់នោះនឹងមិនអាចប្រើប្រាស់ធនាគារ ដែលជាតម្រូវការប្រចាំថ្ងៃរបស់ពួកគេឡើយ ពោលគឺត្រូវរង់ចាំដល់ឆ្នាំក្រោយឯណោះ។

បច្ចុប្បន្ន អគារនិងចំណតរថយន្ដ បានបញ្ចប់ការសាងសង់នារដូវក្ដៅនេះ តែមិនទាន់ដំណើរការនៅឡើយទេ ព្រោះពុំទាន់មានគ្រឿងសង្ហារឹម កុំព្យូទ័រ និងឧបករណ៍ផ្សេងទៀត។ ប៉ុន្ដែ លោក Mario Saldaña រំពឹងថានឹងអាចបើកដំណើរការមួយរយភាគរយ នៅដើមខែតុលាខាងមុខនេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សាខាធានាគារ
សាខាធានាគារ
សាខាធានាគារ
សាខាធានាគារ
សាខាធានាគារ
សាខាធានាគារ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T