យោធាចិនបាញ់​មីស៊ីល២គ្រាប់​ចូលក្នុងសមុទ្រចិនខាងត្បូង ដើម្បីជាការព្រមានដល់សហរដ្ឋអាមេរិក

//s6.kh1.co/76/76bbab5deef09d1b6a3dd195894f09320363950a.jpg
សង្គម

 ២៧-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កងកម្លាំងយោធាចិនបានបាញ់មីស៊ីលចំនួន ២គ្រាប់ ដោយក្នុងនោះមានទាំង​មីស៊ីលកម្ទេចនាវា​ដឹកយន្តហោះចម្បាំងផង​ ចូលទៅក្នុងសមុទ្រចិនខាងត្បូងកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ ​

ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានចិន scmp បានរាយការណ៍ថា កងកម្លាំងយោធាចិនបានបាញ់មីស៊ីលចំនួន ២គ្រាប់ ដោយក្នុងនោះមានទាំង​មីស៊ីលកម្ទេចនាវា​ដឹកយន្តហោះចម្បាំង​​ ចូលទៅក្នុងសមុទ្រចិនខាងត្បូងកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ ដើម្បីជាការព្រមានយ៉ាងច្បាស់ដល់សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សកម្មភាពបាញ់មីស៊ីលគំរាមរបស់កងយោធាចិននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីយន្តហោះស៊ើបការណ៍ U-2 របស់អាមេរិក បានហោះចូលក្នុងតំបន់ហាមឃាត់​ចិន ខណៈពេល​ដែលកងទ័ពចិនកំពុងធ្វើសមយុទ្ធ​មួយ នៅ​សមុទ្រ Bohai ភាគខាងជើងតំបន់ឆ្នេររបស់ខ្លួន។

ប្រភពដដែលបានឱ្យដឹងទៀតថា មីស៊ីលមួយដែលមានឈ្មោះថា DF-26B ត្រូវបានបាញ់ចេញពី​ខេត្ត​ Qinghai ​ចំណែកមីស៊ីលមួយគ្រាប់ទៀត ឈ្មោះថា ​DF-21D ​​ត្រូវបានបាញ់ចេញពីខេត្ត Zhejiang ហើយមីស៊ីលទាំង២ បានហោះសំដៅទៅតំបន់មួយចន្លោះខេត្ត Hainan និងប្រជុំកោះប៉ារ៉ាសែល (Paracel Islands)។

គួរ​ជម្រាបដែរថា មីស៊ីល DF-26 អាចហោះបានរយៈចម្ងាយ ៤,០០០គីឡូម៉ែត្រ និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីវាយប្រហារគោលដៅលើដី និង​នៅក្នុង​សមុទ្រ។ ដោយឡែក មីស៊ីល DF-21 អាចហោះបានចម្ងាយប្រមាណ ១,៨០០គីឡូម៉ែត្រ ​ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន​កោតសរសើរពីភាពជឿនលឿនរបស់វា ថាជាមីស៊ីលពិឃាតនាវាដឹកយន្តហោះចម្បាំងដ៏មានអានុភាពដំបូងគេបំផុតរបស់ពិភពលោក៕

មីស៊ីល DF-26  ត្រូវបានបាញ់ចេញពី​ខេត្ត​ Qinghai ទៅសមុទ្រចិនខាងត្បូង
មីស៊ីល DF-26  ត្រូវបានបាញ់ចេញពី​ខេត្ត​ Qinghai ទៅសមុទ្រចិនខាងត្បូង
យន្តហោះស៊ើបការណ៍ U-2 របស់អាមេរិក
យន្តហោះស៊ើបការណ៍ U-2 របស់អាមេរិក
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T