ស្វីតណាស់! ក្នុងថ្ងៃខួបកំណើតស្វាមី អ្នកនាង គង់ ចាន់ស្រីមុំ Surprise នំខេក ថែមទាំងពោលពាក្យបែបនេះ

//s4.kh1.co/c6/c6e34c405d434f157fd97b0183256862bac99fd7.jpg
នារី

 ២៧-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្នុងថ្ងៃខួបកំណើត គឹម សីហា ស្រាប់តែអ្នកនាង គង់ ចាន់ស្រីមុំ Surprise នំខេក ថែមទាំងពោលពាក្យបែបនេះ

ភ្នំពេញ៖ បើនិយាយពីតារាសម្តែងស្រីអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ប្រាកដជាមហាជន និងអ្នកគាំទ្រជាបានស្គាល់ហើយថា គ្រួសារគំរូ ដែលតែងតែផ្អែមល្ហែមជាមួយគ្នា ផ្តល់ពេលវេលាសម្រាប់គ្នា មើលថែគ្នាសឹងតែគ្រប់ពេលវេលាតែម្តង។ ហើយអ្នកទាំងពីរក៏មានកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឆ្លាត ខ្នាញ់គួរឲ្យស្រលាញ់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីម្សិលមិញនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបក្នុងកម្មវិធីធ្វើខួបឲ្យប្តីសម្លាញ់ចិត្តជាមួយកូនស្រី MOMO និងមិត្តភក្តិជិតស្និទ្ធិច្រើននាក់ជាច្រើនសន្លឹកនៅក្នុងផេកហ៊េ្វសប៊ុករបស់អ្នកនាងផ្ទាល់ ថែមទាំងសរសេរពាក្យពេចន៍ជូនពរថា “Happy birthday my king seyha_kem ប៉ាប៉ា​ មិនដែលចង់ធ្វើខួបកំណើតអីសម្រាប់ខ្លួនឯងនោះទេ​ គិតតែប្រពន្ធនិងកូន​ ចឹងទើបខួបប្តីតាំងពីម្សិលមិញ​ ប្រពន្ធរវល់ពេករហូតដល់ភ្លេចថ្ងៃកំណើតប្តី​ sorry na ជូនពរអោយប្តីស្រលាញ់អូននិងកូនខ្លាំងៗបែបនេះដល់ចាស់កោងខ្នង”។
ក្រោយពីបង្ហោះរូបទាំងនោះហើយក៏មានមិត្តភក្តិ និងអ្នកគាំទ្រជាច្រើនបានជូនពរលោក គឹម សីហា ឲ្យជួបតែសំណាងល្អ ក្រុមគ្រួសារមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារជាដើម។ គួរបញ្ជាក់ផងដែរថា ខួបលោក គឹម សីហា តាំងពីថ្ងៃទី២៤ ខែសីហា ឯណ្ណោះ ប៉ុន្តែដោយសារអ្នកនាង គង់ ចាន់ស្រីមុំ មមាញឹកការងារខ្លាំងពេករហូតដល់ភ្លេចថ្ងៃខួបស្វាមីតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ក្រុមគ្រួសារអ្នកនាង គង់ ចាន់ស្រីមុំ
ក្រុមគ្រួសារអ្នកនាង គង់ ចាន់ស្រីមុំ
ក្រុមគ្រួសារអ្នកនាង គង់ ចាន់ស្រីមុំ
ក្រុមគ្រួសារអ្នកនាង គង់ ចាន់ស្រីមុំ
ក្រុមគ្រួសារអ្នកនាង គង់ ចាន់ស្រីមុំ
ក្រុមគ្រួសារអ្នកនាង គង់ ចាន់ស្រីមុំ
មិត្តភក្តិអ្នកនាង គង់ ចាន់ស្រីមុំ
មិត្តភក្តិអ្នកនាង គង់ ចាន់ស្រីមុំ
មិត្តភក្តិអ្នកនាង គង់ ចាន់ស្រីមុំ
មិត្តភក្តិអ្នកនាង គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំគឹម សីហា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T