ខ្លាំងមែន! បាក់តេរីមួយនេះអាចធន់នឹងវិទ្យុសកម្ម ហើយអ្នកវិទ្យាសាស្ត្រភ័យព្រួយថា វាអាចឆ្លងទៅភពអង្គារទៀត

//s6.kh1.co/4c/4cf4fb9cf0481453fb60e8be24f1b9a7a65c7df9.jpg
បច្ចេកវិទ្យា

 ២៧-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បេសកកម្មនេះត្រូវបានគេបង្កើតឡើង ដើម្បីធ្វើតេស្ដទ្រឹស្ដីដែលបង្ហាញថា អតិសុខុមប្រាណអាចឆ្លងពីភពមួយទៅភពមួយ ហើយអាចចម្លងទៅកាន់ជីវិតផ្សេងទៀត។

ជប៉ុន៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា បាក់តេរីមួយប្រភេទដែលមានភាពធន់នឹងវិទ្យុសកម្ម និងគ្រោះថ្នាក់ដល់បរិស្ថានដទៃទៀត អាចរស់រានមានជីវិតនៅខាងក្រៅស្ថានីយអវកាសអន្តរជាតិ រយៈពេល៣ឆ្នាំ។ បេសកកម្ម Tanpopo របស់ជប៉ុនបានរួមបញ្ចូលទាំងបាក់តេរី Deinococcus ស្ងួតនៅក្នុងចានអាលុយមីញ៉ូម ដែលបានដាក់នៅខាងក្រៅស្ថានីយអវកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បាក់តេរី Deinococcus 
បាក់តេរី Deinococcus 

បាក់តេរី Deinococcus ត្រូវបានគេរកឃើញនៅលើផែនដី ហើយត្រូវបានដាក់ឈ្មោះហៅក្រៅថា Conan the Bacterium ដោយក្រុមអ្នកវិទ្យាសាស្ត្រ ដោយសារសមត្ថភាពរបស់វាក្នុងការរស់រានក្នុងស្ថានភាពត្រជាក់ ខ្សោះជាតិទឹក និងអាស៊ីត។ វាត្រូវបានគេស្គាល់ថា ជាទម្រង់ជីវិតដែលធន់នឹងពន្លឺខ្លាំងជាងគេ ដែលបានកត់ត្រាក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness Book of World Records។

ការពិសោធន៍មួយត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៥-១៨ ដោយដាក់បាក់តេរីនៅខាងក្រៅស្ថានីយអវកាស
ការពិសោធន៍មួយត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៥-១៨ ដោយដាក់បាក់តេរីនៅខាងក្រៅស្ថានីយអវកាស

វាអាចធន់ទ្រាំ៣,០០០ដងទៅនឹងបរិមាណវិទ្យុសកម្ម ដែលអាចសម្លាប់មនុស្ស ហើយវាត្រូវបានគេញែកចេញពីកំប៉ុងសាច់ ដោយមានវិទ្យុសកម្មសម្លាប់មេរោគផងដែរ។ បេសកកម្មនេះត្រូវបានគេបង្កើតឡើង ដើម្បីធ្វើតេស្ដទ្រឹស្ដីដែលបង្ហាញថា អតិសុខុមប្រាណអាចឆ្លងពីភពមួយទៅភពមួយ ហើយអាចចម្លងទៅកាន់ជីវិតផ្សេងទៀត។

បាក់តេរី Deinococcus ក្នុងស្ថានីយអវកាស មិនបានអំណោយផលដល់ពួកវាទេ ដោយសារតែសំណើមដែលបង្កជាបញ្ហាដល់ពួកបាក់តេរី។ ដូច្នេះក្រុមអ្នកវិទ្យាសាស្ត្រត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅភពអង្គារ ដែលអាចចម្លងបាក់តេរីពីផែនដី ទៅកាន់ជីវិតបរិស្ថានដទៃទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T