Inter ត្រៀមឆ្មក់យកខ្សែបម្រើចាស់វស្សារបស់ Barcelona ម្នាក់នេះ

//s4.kh1.co/c1/c1b22bc20b0c631cada0fb76c3dbd2ce8fa6d975.jpg
កីទ្បា

 ២៧-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Inter Milan ត្រៀមឆ្មក់យកខ្សែបម្រើជើងចាស់ Arturo Vidal ពីក្លិប Barcelona

បរទេស៖ ខណៈពេលដែលក្លិប Barcelona កំពុងតែព្យាយាមរុះរើកីឡាករ លោកគ្រូបង្វឹក Antonio Conte បានស្នើឲ្យ Inter Milan តាមចរចាទិញយកកីឡាករខ្សែបម្រើវ័យ៣៣ឆ្នាំ Arturo Vidal ។ មែនទែនទៅលោក Conte តែងតែចង់បានរូបគេមករួមក្រុមជាយូរណាស់មកហើយ ក្រោយធ្លាប់រួមរស់ជាមួយគ្នានៅក្លិប Juventus ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​​ Arturo Vidal
កីឡាករ​​ Arturo Vidal

គួរបញ្ជាក់ដែរថា Vidal ស្ថិតក្នុងបញ្ជីកីឡាករដែលនឹងត្រូវលក់ចេញនៅរដូវក្ដៅនេះ របស់គ្រូបង្វឹកថ្មីក្លិប Barcelona គឺលោក  Ronald Koeman ។ ជាមួយគ្នានេះ Inter Milan ស្ម័គ្រចិត្តបើកទ្វារង់ចាំរូបគេមករួមក្រុមជានិច្ច ប៉ុន្តែបើ Barca លក់ថ្លៃពេកក្លិបអ៊ីតាលីមួយនេះនឹងពិចារណាអ្នកផ្សេងហើយ។ 

កីឡាករ​​ Arturo Vidal
កីឡាករ​​ Arturo Vidal

យ៉ាងណាមិញកុងត្រារបស់កីឡាកររូបនេះជាមួយ Barcelona នៅសល់រហូតដល់ចុងរដូវកាលក្រោយឯណោះ ប៉ុន្តែដើម្បីអាចប្រមូលទុនបានខ្លះ ក្លិបយក្សតំបន់កាតាឡាន់ កំពុងព្យាយាមដាក់លក់កីឡាករសញ្ជាតិឈីលីរូបនេះចេញហើយ៕ 

កីឡាករ​​ Arturo Vidal
កីឡាករ​​ Arturo Vidal

ប្រភពfootball-italia

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T