ហ្វីលីពីនបោះសម្តីថា ប្រសិនបើចិនហ៊ានវាយប្រហារកងទ័ព​យើងនៅសមុទ្រ​ចិន​ខាងត្បូង នោះយើងនឹងហៅសហរដ្ឋអាមេរិកឱ្យជួយ

//s6.kh1.co/8d/8d9b1d3251e607e5c5d23f5a0cc2b2eab663eb1b.jpg
សង្គម

 ២៧-សីហា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ទីក្រុងម៉ានីលនឹងអំពាវនាវឱ្យមានកិច្ចព្រមព្រៀងការពារជាតិ​មួយជាមួយសហរដ្ឋអាមេរិក ប្រសិនបើចិនវាយប្រហារនាវាកងទ័ពជើងទឹករបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង

ម៉ានីល៖ រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន លោក Teodoro Locsin Jnr បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងម៉ានីលនឹងអំពាវនាវឱ្យមានកិច្ចព្រមព្រៀងការពារជាតិ​មួយជាមួយសហរដ្ឋអាមេរិក ប្រសិនបើចិនហ៊ានវាយប្រហារនាវាកងទ័ពជើងទឹករបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin Jnr
រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin Jnr

​នៅសេចក្តីអត្ថាធិប្បាយរបស់​រដ្ឋមន្រ្តីក្រសួងការបរទេស​រូបនេះ លោកបានប្រកាសជាចំហយ៉ាងមុតមាំថា ប្រទេសហ្វីលីពីននឹងងាកទៅរកទីក្រុងវ៉ាស៊ីនតោន ដើម្បី​សុំការជួយអន្តរាគមន៍ ខណៈ​ភាពតានតឹងកំពុងកើតមានឡើងជាបន្តបន្ទាប់ រវាងទីក្រុងម៉ានីលនិងប៉េកាំង នៅក្នុងដែនទឹកដែលមានជម្លោះ​។

នាវាដឹកយន្តហោះចម្បាំងចិន
នាវាដឹកយន្តហោះចម្បាំងចិន

លោក Teodoro Locsin Jnr  ដែលបាន​បង្ហាញវត្តមានក្នុងកម្មវិធីជជែកពេលព្រឹករបស់ប៉ុស្តិ៍ ANC បាននិយាយថា ទីក្រុងម៉ានីលនឹងបន្តការល្បាតតាមអាកាសនៅលើសមុទ្រចិនខាងត្បូង បើទោះបីជាទីក្រុងប៉េកាំងបានអំពាវនាវឱ្យបញ្ឈប់នូវអ្វី ដែលខ្លួនបានពិពណ៌នាថាជាការបង្កហេតុខុសច្បាប់ក៏ដោយ។

ប្រទេសចិនបានប្រកាសអំពីការធ្វើសមយុទ្ធជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង
ប្រទេសចិនបានប្រកាសអំពីការធ្វើសមយុទ្ធជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង

គួរឱ្យដឹងដែរថា បច្ចុប្បន្នប្រទេសចិនកំពុងរងការចោទប្រកាន់ពីសំណាក់ប្រទេសហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ប្រ៊ុយណេ និងកោះតៃវ៉ាន់ ​ថាបាន​​ឆ្លៀតឱកាស​ពេលជំងឺកូវីដ១៩កំពុងរាលដាលពេញ​សកលលោក ដើម្បី​ទៅពង្រីកអំណាចវាតទី​និយមនៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង។ ​ហើយស្របពេលជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកក៏បានប្រកាសចូលខ្លួន ជួយអន្តរាគមន៍ដល់ប្រទេសនានា ដែលកំពុងរងការ​គំរាមកំហែងពីប្រទេសមហាយក្សចិននេះ៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T