ប្រមាញ់បាន Brad Pitt លួចបង្កាត់ភ្លើងស្នេហ៍ ជាមួយតារាម៉ូដែលម្នាក់ អាយុខុសគ្នាដូចឪពុកនិងកូន

//s6.kh1.co/8a/8a8ce111a3b5984920ae5cee964c7a3488489e59.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងប្រុសជើងចាស់ Brad Pitt មានរឿងជាប់ទាក់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមជុំវិញរឿងរ៉ាវដែល តារារូបនេះមានទំនាក់ទំនងស្នេហាជាមួយនឹងតារាម៉ូដែលស្រីវ័យក្មេងជាងខ្លួនរហូតដល់ជិត៣០ឆ្នាំឯណោះ។

បរទេស៖ កាលពីប៉ុន្មានថ្ងៃនេះ តារាសម្តែងប្រុសជើងចាស់ Brad Pitt មានរឿងជាប់ទាក់ទងយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមជុំវិញរឿងរ៉ាវដែល តារារូបនេះ មានទំនាក់ទំនងស្នេហាជាមួយនឹងតារាម៉ូដែលស្រីវ័យក្មេងជាងខ្លួនរហូតដល់ជិត៣០ឆ្នាំឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រឿងរ៉ាវមួយនេះ ក្លាយជារឿងរ៉ាវយ៉ាងក្តៅគគុកសម្រាប់ទស្សនិកជន ដែលយកទៅវិភាគ ក្រោយពីម្សិលមិញតារាប្រុសរូបនេះ បានហោះទៅប្រទេសបារាំងតាមរយៈយន្តហោះរបស់ខ្លួន ជាមួយនឹងមនុស្សស្រីម្នាក់ ដែលត្រុវបានអ្នកប្រម៉ាញ់រូបថតបានជាប់ Brad Pittនិង នារីម្នាក់ទៀតដែលមានរូបរាង ដូច Nicole Poturalski ប៉ុន្តែមិនបានបង្ហាញមុខនោះទេ ប៉ុន្តែបើមើលតាមរូបរាងគឺ ប្រាកដជាតារាម៉ូដែលនេះ ជាក់ជាមិនខានឡើយ។

ក្រោយពីបានឃើញដូច្នេះ ហ្វេនជាច្រើនបាននាំគ្នា និយាយបង្អាប់គូស្នេហ៍មួយគូនេះ ដោយសារតែ គេដឹងច្បាស់ណាស់ថា នារីម្នាក់នោះគឺជា Nicole Poturalski ប៉ុន្តែស្នេហាពួកគេគឺ ខុសវ័យគ្នាខ្លាំងពេក ដោយខុសគ្នាអាចជាឪពុកនិង កូនបានទៅហើយ ដោយ Brat Pitt មានអាយុ៥៦ឆ្នាំ ស្របពេល ដែលខាងស្រីមានវ័យត្រឹមតែ២៧ឆ្នាំប៉ុណ្ណោះ៕

សូមចូលមើលរូបភាពខាងក្រោម៖

Nicole Poturalski
Nicole Poturalski
Nicole Poturalski
Nicole Poturalski
Nicole Poturalski
Nicole Poturalski
Nicole Poturalski
Nicole Poturalski
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
រូបដែលគេសង្ស័យថាBrad Pittនិង Nicole Poturalski បានរួមដំណើរជាមួយគ្នា
រូបដែលគេសង្ស័យថាBrad Pittនិង Nicole Poturalski បានរួមដំណើរជាមួយគ្នា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T