ដូចយ៉ាប់យ៉ឺនជាងគេណាស់! Monaco បដិសេធសំណើ២៥លានរបស់ Man UTD ក្នុងការដាក់ដេញថ្លៃយកកីឡាករកំពុងឡើងកូដម្នាក់

//s6.kh1.co/2b/2b2e05ae638280c9baa5775abb0c09389a94b8cc.jpg
កីទ្បា

 ២៧-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Monaco បដិសេធសំណើ២៥លានរបស់ Man UTD ក្នុងការដាក់ដេញថ្លៃយកកីឡាករ Benoit Badiashile

បារាំង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានដាក់សំណើដេញថ្លៃយកខ្សែការពារក្រុម Monaco កីឡាករ Benoit Badiashile ប៉ុន្តែត្រូវបានក្លិបនៅបារាំងមួយនេះបដិសេធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Benoit Badiashile
  កីឡាករ Benoit Badiashile

រនាំងការពារវ័យ១៩ឆ្នាំ បង្ហាញខ្លួនឲ្យ Monaco បាន២៦ប្រកួតនៅរដូវកាលមុន ក្នុងនោះរូបគេក៏បង្ហាញមុខក្នុងក្របខណ្ឌ​ Champions League បាន២ប្រកួតផងដែរ។

ជាមួយគ្នានេះ ក្លិប Wolverhampton Wanderers, Tottenham Hotspur និង Man UTD សុទ្ធសឹងតែជាក្លិបដែលមានដំណឹងចចាមអារ៉ាមកមកថា មានចំណាប់អារម្មណ៍ចង់បាន Badiashile ប៉ុន្តែបើតាមកាសែត TF1 ក្នុងចំណោមក្លិបទាំង៣ខាងលើ មានតែ Man UTD ប៉ុណ្ណោះ បានចូលមកចរចាជាមួយ​ Monaco ជុំវិញ ការផ្ទេរយករនាំងការពារសញ្ជាតិបារាំង។

  កីឡាករ Benoit Badiashile
  កីឡាករ Benoit Badiashile

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កាសែត RMC Sport បានរាយការណ៍មកថា កិច្ចចរចារវាងក្លិបទាំងពីរបានជាប់គាំង ដោយ Monaco បដិសេធ សំណើ២៥លានអឺរ៉ូ (ឬប្រមាណ២៩លានដុល្លារ) របស់​ Man UTD ដែលដាក់ដេញថ្លៃយក Badiashile។

ទន្ទឹមនឹងនេះ មូលហេតុដែល ក្លិបអ្នកមាននៅបារាំង ច្រានចោលសំណើរបស់ Man UTD គឺដោយសារតែគ្រូបង្វឹកថ្មីលោក Niko Kovac បានប្រាប់ថ្នាក់ដឹកនាំរបស់ក្លិប Monaco ថា លោកចង់រក្សា Badiashile ក្នុងក្រុម ព្រមទាំងស្នើឲ្យបដិសេធ រាល់សំណើណាទាំងអស់ដែលដេញថ្លៃយកខ្សែការពារវ័យក្មេងរូបនេះ៕

  កីឡាករ Benoit Badiashile
  កីឡាករ Benoit Badiashile

ប្រភពfootball365

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T