មិនលាក់បាំងទៀតទេ ចៀវៃ រឹតតែបង្ហាញរូបកូនស្រីច្បាស់ៗ

//s6.kh1.co/ad/ad37e29e6047b6492b0a80ed27c9804e6d193e7e.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រូបភាពកូនស្រី​របស់ គូស្វាមីភរិយាតារាដ៏ល្បីល្បាញ Ruby Lin និង Wallace Huo កំពុងទាក់ទាញខ្លាំងពីសំណាក់អ្នកលេង អ៊ីនធឺណេត

តៃវ៉ាន់៖ ក្នុងឱកាសទិវានៃក្តីស្រឡាញ់របស់ប្រទេសចិន ដោយកម្រងរូបភាពជាច្រើនសន្លឹកត្រូវបានថត ពិសារសាច់អាំងជុំគ្នា នាពេលល្ងាចរបស់តារាសម្តែងស្រី Ruby Lin និងស្វាមីរបស់នាង អមជាមួយមិត្តភក្តិក្នុងរង្វង់សិល្បៈត្រូវបានចែកចាយលើបណ្តាញសង្គមចិនយ៉ាងឆាប់រហ័ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត មហាជនតែងតែស្គាល់ជាព្រះចៀវៃ បានចូលរួមពិធីជប់លៀងអាហារពេលល្ងាចជាមួយស្ទីលធម្មតា យ៉ាង សាមញ្ញ ដោយបានលើកសក់ខ្ពស់ ជាមួយមុខទទេរស្អាត ដោយគ្មានការតុបតែងមុខ ដែលបានអង្គុយនៅក្បែរប្តីរបស់នាង។

អ្វីដេលពិសេសជាងនេះទៅទៀត កូនស្រីរបស់ គូស្វាមីភរិយាតារាដ៏ល្បីល្បាញ បានលេចមុខនៅក្នុងរូបថតជាច្រើនសន្លឹកដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម​និងបានទាក់ទាញការចាប់អារម្មណ៍មិនស្ទើររបស់មហាជនផងដេរ។

ទៀតសោតក្នុងវ័យអាយុច្រើនជាង ៣ ឆ្នាំ រូបគេ ពិតជាមានកម្ពស់ខ្ពស់ និងមើលទៅមានសុខភាពរឹងមាំ ជាមួយរូបរាង មុខមាត់ស្អាតបាត ដែលគេត្រូវបាន វិនិច្ឆ័យថាជា ក្មេងចេះស្តាប់បង្គាប់និងអាចធ្វើអ្វីដោយខ្លួនឯងបាន ដោយរូបគេមានគេអាចញ៉ាំអាហារដោយខ្លួនឯង មិនចាំបាច់មានអ្នកបញ្ចុកនោះទេ ស្ថិតនៅក្នុងវ័យត្រឹមប៉ុណ្ណឹង។

យ៉ាងណាមិញ មានអ្នកលេងបណ្តាញសង្គម បានកោតសរសើរ ដល់គ្រួសារដ៏មានឥទ្ធិពលមួយគូរនេះ មិនត្រឹមតែចូលចិត្តធ្វើអ្វីដែលសាមញ្ញនោះទេ នៅក្នុងបរិបទរស់នៅរបស់ គូស្វាមីភរិយាតារានេះ ហាក់បីដូចជាមានទម្លាប់ ប្រៀនប្រដៅកូនបានយ៉ាងល្អទៀតផង៕

សូមទស្សនារូបខាងក្រោម៖

Ruby Lin និងស្វាមីរបស់នាង  
Ruby Lin និងស្វាមីរបស់នាង  
Ruby Lin និងស្វាមីរបស់នាង  
Ruby Lin និងស្វាមីរបស់នាង  
Ruby Lin និងស្វាមីរបស់នាង​ អមជាមួយមិត្តភក្តិ  
Ruby Lin និងស្វាមីរបស់នាង​ អមជាមួយមិត្តភក្តិ  
Ruby Lin និងស្វាមីរបស់នាង​ អមជាមួយមិត្តភក្តិ  
Ruby Lin និងស្វាមីរបស់នាង​ អមជាមួយមិត្តភក្តិ  
កូនស្រីរបស់ Ruby Lin សញ្ញាព្រួញ
កូនស្រីរបស់ Ruby Lin សញ្ញាព្រួញ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T