លើកទីមួយ ត្រចៀកកាំ ខឹងខ្លាំង​ដល់ថ្នាក់ គប់របស់របរដាក់តួសម្ដែង

//s4.kh1.co/92/921926240685ab4c0a119fb4dba7aea229299d1b.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនដែលបង្ហាញអារម្មណ៍បែបនេះពីមុនមក ពេលកំពុងតែធ្វើការ តែនេះជាលើកទីមួយហើយ ដែល តារាស្រី Zhao Wei បង្ហាញកាយវិការខឹងសម្បារខ្លាំងចំពោះអ្នកសម្ដែង ព្រមទាំងគប់របស់របរចោលថែមទៀត

ចិន៖ ថ្មីៗនេះ មានរឿងដ៏គួរភ្ញាក់ផ្អើលមួយ បានផ្សព្វផ្សាយពីរូបភាពដែលមិនគួរឲ្យជឿរបស់ តារាស្រីល្បីឈ្មោះ ព្រមទាំងជាអ្នកដឹកនាំរឿង Zhao Wei ហៅ ត្រចៀកកាំ ខណៈដែលនាងបង្ហាញកាយវិការខឹងសម្បារយ៉ាងខ្លាំង ចំពោះតួអង្គស្រីម្នាក់ ដែលនាងកំពុងតែដឹកនាំរឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រឿងហេតុនៅក្នុងនោះ គឺមិនទាន់ច្បាស់ទេ ថាតើតារាសម្តែងស្រីរូបនោះ បានធ្វើអ្វីដែលធ្វើឲ្យ Zhao Wei មានភាពខឹងសម្បារយ៉ាងខ្លាំងបែបនេះ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានដោះកាសចេញពីត្រចៀកដោយមិនពេញចិត្ត ហើយថែមទាំងស្រែកដាក់ រួមទាំងគប់ចោលរបស់របរដែលនៅជុំវិញនោះថែមទៀត។ ប៉ុន្តែក្នុងនោះ ត្រូវគេដឹងថា នាងបានធ្វើការរិះគន់ ចំពោះតារាសម្តែង ដែលមិនបានសម្តែងឲ្យនាងមានភាពពេញចិត្ត និងធ្វើឲ្យនាងមានអារម្មណ៍ថា អស់សង្ឃឹមនិងមានការខកចិត្តជាមួយពួកគេយ៉ាងខ្លាំង។ 

ម៉្យាងវិញទៀត ភ្លាមៗនោះ បន្ទាប់ពីរូបភាពរបស់នាង ត្រូវបានគេបង្ហោះតាមអ៊ិនធើណែត បានធ្វើឲ្យមនុស្សជាច្រើន បានបញ្ចេញមតិចម្រុះ អំពីសកម្មភាពរបស់តារាស្រីចិនរូបនេះ ដោយមនុស្សមួយចំនួនបានគិតថា នាងមានចរិតឆេវឆាវខ្លាំងពេក ហើយបង្ហាញអាកប្បកិរិយាហួសចិត្តបន្តិច ប៉ុន្តែអ្នកខ្លះទៀតបាននិយាយថា ក្នុងនាមជាអ្នកដឹកនាំរឿងម្នាក់ នាងមានភាពតឹងរឹងចំពោះ អ្នកសម្ដែងគឺជារឿងធម្មតាបំផុត ព្រោះនាងកំពុងតែព្យាយាមសម្រិតសម្រាំង ការងាររបស់នាង ព្រមទាំងអាចជួយឲ្យតារាសម្តែង និង ខ្សែភាពយន្តនានា មានភាពល្អប្រសើរ នាពេលអនាគត៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei ពេលកំពុងខឹង 
Zhao Wei ពេលកំពុងខឹង 
Zhao Wei ពេលកំពុងខឹង 
Zhao Wei ពេលកំពុងខឹង 
Zhao Wei ពេលកំពុងខឹង 
Zhao Wei ពេលកំពុងខឹង 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T