គ្រូបង្វឹកចេះ៦ភាសារូបនេះ កំពុងតែព្យាយាមរៀនថែមមួយភាសាទៀតហើយដើម្បីងាយស្រួលទាក់ទងជាមួយកូនក្រុម

//s6.kh1.co/d3/d31143e16bc02408184eb82bba8c6750f7bbf7ed.jpg
កីទ្បា

 ២៧-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោក Jose Mourinho កំពុងតែព្យាយាមរៀនភាសាកូរ៉េមួយទៀតដើម្បីងាយស្រួលទាក់ទងជាមួយ​កីឡាករ Son-Heung min

អង់គ្លេស៖ គ្រូបង្វឹកក្លិប Tottenham Hotspur លោក Jose Mourinho បានបញ្ជាក់ថាលោកកំពុងតែព្យាយាមរៀនភាសាកូរ៉េមួយទៀតដើម្បីងាយស្រួលទាក់ទងជាមួយ​កីឡាករ Son-Heung min ។ ជាក់ស្តែងលោកគ្រូបង្វឹកឆ្នើមរូបនេះចេះ៦ភាសារួចមកហើយដូចជាភាសាព័រទុយហ្គាល់, អេស៉្បាញ, អង់គ្លេស, កាតាឡាន (ភាសាតំបន់របស់អេស៉្បាញ) , បារាំង និងអ៊ីតាលី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jose Mourinho និងកីឡាករ​ Son-Heung min
  លោក Jose Mourinho និងកីឡាករ​ Son-Heung min

ក្នុងនោះដែរលោក Jose Mourinho បាននិយាយថា វាពិតជាសំខាន់ណាស់ដែលលោកអាចចេះភាសាច្រើនផ្សេងៗគ្នានោះ ព្រោះនៅក្នុងក្រុមនីមួយៗមានកីឡាករចម្រុះជាតិសាសន៍ដែលមានវប្បធម៌ខុសៗគ្នា។ ហើយការដែលយល់ភាសានិងវប្បធម៌របស់កីឡាករទាំងនោះ ធ្វើឲ្យលោកកាន់តែមានភាពងាយស្រួលក្នុងការរឹតបន្តឹងចំណងមិត្តភាពជាមួយពួកគេ។ លោកក៏បានបន្ថែមទៀតថាលោកនឹងព្យាយាមរៀនឲ្យបានកាន់តែច្រើនភាសាតាមដែលអាចធ្វើទៅបាន៕

  លោក Jose Mourinho និងកីឡាករ​ Son-Heung min
  លោក Jose Mourinho និងកីឡាករ​ Son-Heung min

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T