ដំណឹងល្អ! Microsoft Word ឥឡូវនេះអាចប្រែសំឡេង ទៅជាសំណេរបានហើយ

//s4.kh1.co/c5/c5afe1edd74778852e5f22d395c757919ed06ca1.jpg
បច្ចេកវិទ្យា

 ២៧-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វាគឺល្អសម្រាប់អ្នកសារព័ត៌មាន ឬសិស្សនិស្សិតដែលចង់បានការកត់ត្រាកាន់តែរហ័ស។

បរទេស៖ ក្រុមហ៊ុន Microsoft កំពុងបន្ថែមមុខងារប្រែសំឡេងទៅជាសំណេរ ទៅក្នុងកម្មវិធី Word នៅលើគេហទំព័រ ក្នុងពេលបច្ចុប្បន្ននេះ។ ការថតចម្លងសំណេរដោយសំឡេងនៅក្នុងកម្មវិធី Word គឺស្ថិតនៅក្នុងទម្រង់អនឡាញ សម្រាប់អតិថិជនដែលបានជាវ Microsoft 365 ដោយផ្ដល់ជាមធ្យោបាយងាយស្រួល ក្នុងការប្រែសំឡេងទៅសំណេរដោយស្វ័យប្រវត្តិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភពរូបភាពពី Microsoft
ប្រភពរូបភាពពី Microsoft

Microsoft ក៏អាចគាំទ្រ file សំឡេងដែលមានស្រាប់ ឬការថតសំឡេងដោយផ្ទាល់ ក្នុងកម្មវិធី Word នៅលើគេហទំព័រ ហើយវានឹងប្រែសំឡេងឲ្យទៅជាសំណេរវិញ។ នៅពេលដែលការសន្ទនាត្រូវបានប្រែទៅជាសំណេរ ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI របស់ Microsoft អាចបែងចំណែកចំនួនអ្នកនិយាយនៅក្នុងការសន្ទនាជាផ្នែកៗ ដែលអាចងាយស្រួលក្នុងការចាក់ស្ដាប់សាឡើងវិញ ឬក៏ចង់កែប្រែ និងបន្ថែមពាក្យពេចន៍ផ្សេងៗ ចូលទៅក្នុងកម្មវិធី Word។

ប្រភពរូបភាពពី Microsoft
ប្រភពរូបភាពពី Microsoft

ការប្រែសំឡេងទៅជាសំណេរនេះក៏បានគាំទ្រប្រភេទ file រហូតដល់ទំហំ 200MB ដូចជា MP3, WAV, M4A, ឬ MP4។ ការប្រែសំឡេងទៅជាសំណេរអាចដំណើរការ ដោយការថតសំឡេងចេញពីកុំព្យូទ័ររបស់អ្នក មានន័យថាអ្នកអាចប្រើវានៅក្នុងការប្រជុំ ការហៅទូរសព្ទ ឬវីដេអូពីយូធូប។ វាគឺល្អសម្រាប់អ្នកសារព័ត៌មាន ឬសិស្សនិស្សិតដែលចង់បានការកត់ត្រាកាន់តែរហ័ស។

មុខងារប្រែសំឡេងទៅជាសំណេរកំពុងដំណើរការជាលើកដំបូង នៅលើកម្មវិធី Word លើគេហទំព័រ ហើយគេនឹងនាំយកមុខងារនេះទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS និង Android នៅចុងឆ្នាំនេះ។ ឥឡូវនេះ វាអាចគាំទ្រភាសាអង់គ្លេសតែមួយគត់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T