At. Madrid ដាក់កីឡាករ៣រូបឲ្យ Arsenal រើស ដើម្បីដោះដូរយកជើងស៊ុតប្រចាំក្រុមលោក Arteta រូបនេះ

//s4.kh1.co/93/93ceafc2e614e3159a8e8a3229c65f96e22efa5d.jpg
កីទ្បា

 ២៧-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

At. Madrid ដាក់កីឡាករ៣រូបឲ្យ Arsenal រើស ដើម្បីដោះដូរយក Lacazette

អេស្ប៉ាញ៖  យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប Atletico Madrid  កំពុងត្រៀមដាក់កីឡាករចំនួន៣នាក់ឲ្យ Arsenal ជ្រើសរើស ដើម្បីធ្វើកិច្ចព្រមព្រៀងដោះដូរយកខ្សែប្រយុទ្ធ Alexandre Lacazette

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Alexandre Lacazette
កីឡាករ Alexandre Lacazette

ក្រោមការដឹកនាំរបស់លោក Mikel Arteta កីឡាករ Lacazette ហាក់មិនបានចូលលេងក្នុងជម្រើស១១នាក់ដំបូងជាប់លាប់នោះទេ ហើយ Arsenal ទំនងជាត្រូវចែកផ្លូវជាមួយខ្សែប្រយុទ្ធសញ្ជាតិបារាំងនៅទីផ្សារដោះដូរ រដូវក្ដៅនេះហើយ។

កីឡាករ Alexandre Lacazette
កីឡាករ Alexandre Lacazette

ក្នុងប៉ុន្មានខែចុងក្រោយមកនេះ At. Madrid រួមជាមួយក្លិបធំៗផ្សេងទៀតនៅតំបន់អឺរ៉ុប ត្រូវបានគេរាយការណ៍មកថា មានចំណាប់អារម្មណ៍ក្នុងការផ្ទេរយកជើងស៊ុត ដែលរកបាន៤៨គ្រាប់ ឲ្យ Arsenal ក្នុងរយៈពេល៣ឆ្នាំនៅទឹកដី Emirates រូបនេះ។

កីឡាករ Alexandre Lacazette
កីឡាករ Alexandre Lacazette

យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត Marca ដើម្បីពន្លឿនការផ្ទេរយក Lacazette ឲ្យឆាប់ជោគជ័យ ក្លិបយក្សអេស្ប៉ាញ At. Madrid បានត្រៀមកីឡាករ៣នាក់ ដើម្បីឲ្យ Arsenal ជ្រើសរើសធ្វើការដោះដូរ។

ក្នុងនោះដែរ កីឡាករទាំង៣ មានដូចជា ខ្សែបម្រើស្លាប Thomas Lemar ម្ចាស់អាវលេខ១០ Angel Correa និង ខ្សែប្រយុទ្ធ Vitolo

កីឡាករ Lemar, Correa និង Vitolo
កីឡាករ Lemar, Correa និង Vitolo

គួរឲ្យដឹងដែរថា Arsenal បានទិញយក Lacazette ពីក្លិប Lyon កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ ៥៣លានអឺរ៉ូ ដោយឡែកខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ នៅសល់កុងត្រាជាមួយក្រុមកាំភ្លើងធំរយៈពេល២រដូវកាលទៀត៕

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T