ផ្លូវការ! ទីបំផុត Chelsea ទិញបានតារាសញ្ជាតិអង់គ្លេសរូបនេះពី Leicester ហើយក្នុងតម្លៃខ្លួន...

//s6.kh1.co/21/212df1b6e30322f79ac675975ffeeeb9140fee4a.jpg
កីទ្បា

 ២៧-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទីបំផុត Chelsea ទិញបានកីឡាករ Ben Chilwell ពី Leicester ជាផ្លូវការហើយក្នុងតម្លៃខ្លួនប្រមាណ៥០លានផោន

អង់គ្លេស៖​ ខ្សែការពារស្លាប Ben Chilwell បានក្លាយជាកីឡាកររបស់ក្លិបតោខៀវ Chelsea ជាផ្លូវការហើយ ក្រោយក្លិប Leicester City យល់ព្រមនឹងសំណើក្នុងចំនួនទឹកប្រាក់៥០លានផោន (ឬប្រមាណ៦៦លានដុល្លារ)។ កីឡាករ Chilwell នឹងត្រូវនៅលេងឲ្យក្លិបថ្មីរបស់ខ្លួនមួយនេះរហូតដល់ឆ្នាំ២០២៥ ពោលគឺក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ben Chilwell
កីឡាករ Ben Chilwell

កីឡាករវ័យ២៣ឆ្នាំ បានក្លាយជាតារាឆ្នើមទី៣ដែល Chelsea ទិញមករួមក្រុមនៅរដូវក្ដៅនេះ ក្រោយទិញបានកីឡាករ Hakim Ziyech និង Timo Werner ។ ក្រៅពីកីឡាករទាំង៣រូបនេះ ក្លិបដែលដឹកនាំដោយលោក Lampard ក៏កំពុងតែមានសង្ឃឹមខ្ពស់ផងដែរថានឹងអាចចុះកិច្ចសន្យានាំយកកីឡាករ៣រូបទៀតនៅពេលដ៏ខ្លីខាងមុខនេះ មានដូចជា Thiago Silva, Kai Havertz និង Malang Sarr

  កីឡាករ Hakim Ziyech, Timo Werner និង Ben Chilwell
  កីឡាករ Hakim Ziyech, Timo Werner និង Ben Chilwell
កីឡាករ Kai Havertz  និង Thiago Silva
កីឡាករ Kai Havertz  និង Thiago Silva
កីឡាករ​ Malang Sarr
កីឡាករ​ Malang Sarr

គួរឲ្យដឹងដែរថាកីឡាករ Ben Chilwell គឺជាខ្សែការពារស្លាបឆ្វេងដ៏មានឥទ្ធិពលមួយរូបនៅក្នុងក្របខ័ណ្ឌ Premier League បច្ចុប្បន្ននេះ។ ក្នុងនោះដែររូបគេជាតួសំខាន់ម្នាក់ដែលអាចជួយឲ្យ Leicester ឈរនៅតំណែងលេខ៥នៅក្នុងតារាង Premier League រដូវកាល២០១៩/២០កន្លងទៅនេះ។ ហើយចាប់តាំងពីចូលរួមលេងឲ្យ Leicester តាំងពីឆ្នាំ២០១៥មក រូបគេបង្ហាញខ្លួនសរុបបានចំនួន១២៣ប្រកួត និងជាប់ឈ្មោះលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសបាន១១ប្រកួតផងដែរ៕​

កីឡាករ Ben Chilwell
កីឡាករ Ben Chilwell

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T