តោះ! មកស្គាល់តារាស្រីល្បីៗ ៥រូបដែលមានគូស្នេហ៍មិនមែនជាអ្នកក្នុងរង្វង់សិល្បៈ

//s4.kh1.co/c4/c4fec8dba37b42e78af174f679912a482ff7bb4e.jpg
នារី

 ២៧-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តោះ ! មកស្គាល់តារាស្រីល្បីៗ ៥រូបដែលមានគូស្នេហ៍មិនមែនជាអ្នកសិល្បៈ

ថៃ៖ តារាថៃប្រុសស្រីជាច្រើន គឺមានទំនាក់ទំនងស្នេហា និងថែមទាំងបង្កើតភាពផ្អែមល្ហែមជាមួយតារាៗដូចគ្នា។ ដោយឡែកតារាស្រីមានឈ្មោះបោះសំឡេងទាំង ៥រូបនេះវិញ គូស្នេហ៍របស់ពួកគេមិនមែនជាតារា ឬមិនមែនជាអ្នកក្នុងរង្វង់សិល្បៈឡើយ។ ខាងក្រោមនេះគឺជាតារាស្រី ៥រូបដែលកំពុងសាងភាពផ្អែមល្ហែមជាមួយគូស្នេហ៍ដែលមិនមែនស្ថិតក្នុងចង្កោមសិល្បៈ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.  កញ្ញា Jakjaan Akhamsiri

បើតាមដឹងគឺកញ្ញា Jakjaan Akhamsiri មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយបុរសសង្ហាម្នាក់ ប៉ុន្តែមិនមែនអ្នកសិល្បៈឡើយ។ សម្រាប់ទំនាក់ទំនងរបស់អ្នកទាំងពីរគឺមានរយៈពេលយូរមកហើយ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏មានគម្រោងចូលរោងការក្នុងពេលឆាប់ៗនេះផងដែរ។

កញ្ញា Jakjaan Akhamsiri និងគូស្នេហ៍
កញ្ញា Jakjaan Akhamsiri និងគូស្នេហ៍

២. កញ្ញា Taew Natapohn

សម្រាប់កញ្ញា Taew Natapohn បច្ចុប្បន្ននេះកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងកម្លោះសង្ហាម្នាក់ ដែលគេស្គាល់ថាជាប្អូនប្រុសរបស់មិត្តប្រុស Aum Patchrapa

កញ្ញា Taew Natapohn
កញ្ញា Taew Natapohn

៣. កញ្ញា Ying Rhatha

រីឯកញ្ញា Ying Rhatha ក៏មានគម្រោងរៀបការជាមួយបុរសសាមញ្ញម្នាក់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

កញ្ញា Ying Rhatha
កញ្ញា Ying Rhatha

៤. កញ្ញា Matt Peranee 

កញ្ញា Matt Peranee មានទំនាក់ទំនងជាមួយលោក Songkarn អស់រយៈពេលជិត ២ឆ្នាំមកហើយ។

កញ្ញា Matt Peranee 
កញ្ញា Matt Peranee 

៥. កញ្ញា Mint Chalida

ដោយឡែកកញ្ញា Mint Chalida និងលោក Pupaa គឺមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាង ៨ឆ្នាំមកហើយ។ អ្នកទាំងពីរគឺតែងតែផ្តល់ពេលវេលាឲ្យគ្នា និងផ្អែមល្ហែមជាមួយគ្នាស្ទើរតែគ្រប់ពេលវេលាតែម្តង៕

Mint Chalida និងលោក Pupaa
Mint Chalida និងលោក Pupaa
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T