សម្រស់ស្អាតៗមធ្យម ងំតារាប្រុសស្រីទាំងនេះជាអ្នកមានប្រចាំខេត្ត Khon Kaen ទៀត

//s4.kh1.co/91/915d70d11f9c09d199885b5ae414ed9b3b317294.jpg
នារី

 ២៧-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សម្រស់ស្អាតៗទេ ងុំតារាប្រុសស្រីទាំងនេះជាអ្នកមានប្រចាំខេត្ត Khon Kaen ទៀត

ថៃ៖ ធ្លាប់តែតាមដានពីជីវិតសិល្បៈពីតារាល្បីៗទាំង ៣ដួងនេះ ប៉ុន្តែមិនធ្លាប់បានដឹងសោះថា តារាទាំងនេះជាអ្នកធ្លាប់រស់នៅក្នុងខេត្ត Khon Kaen ក្នុងប្រទេសថៃសោះ។ ចង់ដឹងអត់ថា តារាទាំង ៣រូបនេះមានអ្នកណាខ្លះ? ហើយសព្វថ្ងៃពួកគេមានជំនួញអ្វីខ្លះក្រៅពីអាជីពសិល្បៈ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក Nadech Kugimiya

ជាការពិតណាស់ តារាសម្តែងប្រុសដ៏ល្បីឈ្មោះ Nadech គឺជាកំពូលតារាដែលរកចំណូលបានច្រើនក្នុងមួយឆ្នាំៗពីការថតរឿង ខ្សែភាពយន្ត និងថតពាណិជ្ជកម្មជាដើម។ Nadech គឺជាកូនអ្នកខេត្ត Khon Kaen ហើយក៏ជាកន្លែងដែលលោកបានធំធាត់នៅទីនោះផងដែរ។

លោក Nadech Kugimiya
លោក Nadech Kugimiya

២. លោក Weir Sukollawat

សម្រាប់តារាសម្តែង Weir ក៏ជាអ្នកមកពីខេត្ត Khon Kaen ដែរ។ សព្វថ្ងៃនេះលោកជាតារាសម្តែងនៅក្នុងប៉ុស្តិ៍លេខ៧។ បើនិយាយពីចំណូលគឺតារាប្រុសរូបនេះកាកកបខ្លាំងជាមួយការថតពាណិជ្ជកម្ម និងរឿងភាគជាច្រើន។ មិនតែប៉ុណ្ណោះ លោកថែមទាំងមានមុខជំនួញជាច្រើនរួមមាន ក្លឹបហាត់ប្រាណ ភោជនីដ្ឋាន និងហាងផ្សេងៗទៀត។

លោក Weir Sukollawat
លោក Weir Sukollawat

៣. កញ្ញា Min Pechaya

រីឯតារាស្រីរូបស្រស់ Min Pechaya សព្វថ្ងៃជាតារាសម្តែងប្រចាំប៉ុស្តិ៍លេខ៧។ បច្ចុប្បន្ន តារាស្រីរូបនេះជា ឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកផលិតផលជាច្រើនក្នុងប្រទេសថៃទៀតផង។ មិនតែប៉ុណ្ណោះ Min បានចំណាយប្រាក់រហូតដល់ ៥០០លានបាត ដើម្បីបើកហាងលក់សម្ភារៈគ្រឿងសំណង់នៅឯខេត្ត Khon Kaen ជាខេត្តដែលនាងបានធំធាត់ដឹងក្តីនៅទីនោះ៕

កញ្ញា Min Pechaya
កញ្ញា Min Pechaya
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T