ក្រោយពី Kem និង Mookda សម្តែងរួមគ្នា ធ្វើឲ្យសន្ទុះនៃការគាំទ្រហក់ឡើងខ្លាំងនឹកស្មានមិនដល់

//s6.kh1.co/54/549c044b740ffdec0a81bca661e67d731cf4ded6.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយពី Kem និង Mookda សម្តែងរួមគ្នាធ្វើឲ្យសន្ទុះគាំទ្រហក់ឡើងខ្លាំងនឹកស្មានមិនដល់

ថៃ៖ បើតាមប្រភពសារព័ត៌តារាថៃបានឲ្យដឹងថា លោក Kem Hussawee និងកញ្ញា Mookda Narinrak មានសន្ទុះនៃការគាំទ្រ និងទទួលប្រជាប្រិយភាពយ៉ាងរហ័ស បន្ទាប់ពីអ្នកទាំងពីរចាប់ដៃគ្នាសម្តែងក្នុងរឿងភាគមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងសម្រាប់តារាប្រុស Kem គឺមានអ្នកចូល Follow ចំនួន ៥១ ៨៨២ នាក់បន្ថែមទៀត នៅលើគណនី Instagram ផ្ទាល់របស់លោកនៅក្នុងខែសីហា ឆ្នាំ២០២០ ។ រីឯ តារាស្រី Mookda មានអ្នក Follow ចំនួន ៤៧ ៩៥២ នាក់បន្ថែមទៀត នៅលើគណនី Instagram សម្រាប់ខែសីហានេះផ្ទាល់តែម្តង។ បច្ចុប្បន្ននេះអ្នក Follow នាងមានរហូតដល់ ៨៣៧.៣៨៣ នាក់ហើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នេះនេះតារាសម្តែងទាំងពីររូបបានចាប់ដៃគូគ្នាសម្តែងក្នុងរឿង “So Wayree” លើប៉ុស្តិ៍លេខ៧។

អ្វីដែលកាន់តែរំភើបជំនួសតារាទាំងពីរ គឺមហាជនជាច្រើនបានសរសើរពីសមត្ថភាពសម្តែងបានល្អ និងចូលតួយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ សូម្បីតែសាច់រឿងក៏ល្អជក់ចិត្តដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Mookda Narinrak
លោក Mookda Narinrak
កញ្ញា Mookda Narinrak
កញ្ញា Mookda Narinrak
កញ្ញា Mookda Narinrak និងលោក Kem Hussawee
កញ្ញា Mookda Narinrak និងលោក Kem Hussawee
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T