ដឹងតែផ្ទុះការគាំទ្រទៀតហើយ! ខ្សែភាគយន្តថ្មីចំនួន ៣ ដែលសម្តែងដោយតារាល្បីៗ គ្រោងនឹងចេញក្នុងពេលឆាប់ៗនេះ

//s6.kh1.co/47/47ce7ed2e8909081f790a7eaeebfc2e8f6f0a6d2.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែភាគយន្តថ្មីចំនួន ៣ ដែលជាការសម្តែងដោយតារាល្បីៗ គ្រោងនឹងចេញក្នុងពេលឆាប់ៗនេះ

ថៃ៖ បើនិយាយពីខ្សែភាពយន្តភាគថៃ គឺតែងតែទទួលបានការគាំទ្រពីសំណាក់មហាជន និងអ្នកគាំទ្រ។ ហើយថ្មីៗនេះតាមការឲ្យដឹងពីសារព័ត៌មានកម្សាន្តរបស់ប្រទេសថៃបានឲ្យដឹងថា ខ្សែភាគយន្តថៃថ្មីចំនួន ៣រឿងទៀត គឺគ្រោងនឹងចេញក្នុងពេលឆាប់ៗនេះហើយ ជាមួយនឹងតារាសម្តែងល្បីៗ និងមានប្រជាប្រិយភាពខ្លាំង។ តើខ្សែភាពយន្តទាំង ៣រឿងមានចំណងជើងអ្វីខ្លះ? ហើយមានតារាៗរូបណាខ្លះចូលរួមសម្តែង?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ខ្សែភាពយន្ត “Huey Look Pae Ni Look Por”

សម្រាប់ខ្សែភាពយន្តទី១ គឺមានចំណងជើងថា “Huey Look Pae Ni Look Por” ដែលជាការសម្តែងដោយតារាល្បីៗចំនួន ៣រូបដូចជា Pope Thanawat, Ter Chantavit, និង Sammy Cowell។ គួរបញ្ជាក់ផងដែរថា សម្រាប់រឿងនេះគឺនឹងចាក់បញ្ចាំងនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះហើយ។

តួអង្គក្នុងខ្សែភាពយន្ត “Huey Look Pae Ni Look Por”
តួអង្គក្នុងខ្សែភាពយន្ត “Huey Look Pae Ni Look Por”

២. ខ្សែភាពយន្ត “E-Riam Sing”

រីឯខ្សភាពយន្តទី២ មានចំណងជើងថា “E-Riam Sing” ដែលជាស្នាដៃសម្តែងដោយតារាស្រីល្បីឈ្មោះកញ្ញា Bella Ranee។ សម្រាប់រឿងនេះគឺគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

  Bella Ranee
  Bella Ranee

៣. ខ្សែភាពយន្ត “Love You Coke E-Kerng”

ដោយឡែកសម្រាប់ខ្សែភាពយន្តទី៣ ជាការសម្តែងដោយលោក Weir Sukollwat និងកញ្ញា Stephany Auernig ដែលខ្សែភាពយន្តនេះមានចំណងជើងថា “Love You Coke E-Kerng” គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឆាប់ៗនេះហើយ៕

  លោក Weir Sukollwat និងកញ្ញា Stephany Auernig
  លោក Weir Sukollwat និងកញ្ញា Stephany Auernig
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T