ស្វីតណាស់! Nadech បានបង្ហោះសារបែបនេះទៅកាន់ Yaya ធ្វើឲ្យហេ្វនៗរំភើបមិនស្ទើរ

//s6.kh1.co/e1/e1df5facefe5116ec3220d3163d4520ed6c27f2f.jpg
នារី

 ២៧-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Nadech បានធ្វើរឿងមួយចំពោះ Yaya នៅក្នុង Instagram

ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងប្រុសល្បីឈ្មោះ Nadech បានបង្ហោះសារមួយដែលទាក់ទងជាមួយនឹងតារាស្រី Yaya នៅក្នុង Story Instagram របស់លោកផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសារដែលបានបង្ហោះនោះ លោកបានសរសេរថា “ខ្ញុំពិតជានឹកមិត្តស្រីខ្ញុំណាស់” មិនតែប៉ុណ្ណោះលោកថែមទាំងបាន Mention ឈ្មោះរបស់ Yaya នៅក្នុងនោះផងដែរ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសប្បាយរីករាយ រំភើប ថែមទាំងច្រណែនគូស្នេហ៍មួយគូនេះមែនទែន ក្រោយពេលដែលឃើញសារនៅក្នុង Instagram របស់ Nadech បែបនេះ។

តួយ៉ាង បើតាមសម្តីរបស់អ្នកគ្រប់គ្រង Nadech បានប្រាប់អ្នកសារព័ត៌មានថា មួយរយៈនេះលោក Nadech ពិតជាមមាញឹកខ្លាំងជាមួយនឹងការងារថតរឿងថ្មីៗ។ អ្នកគ្រប់គ្រងរូបនេះក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះ Nadech កំពុងថតរឿងភាគថ្មីមួយដែលមានចំណងជើងថា “Mon Ruk Nong Pak Ka Yang” ជាមួយនឹងកញ្ញា Bow Maylada

មិនតែប៉ុណ្ណោះ Nadech ក៏កំពុងតែថតរឿងបែបមនោសញ្ចេតនា និងបែបកំប្លែងថ្មីមួយទៀតជាមួយនឹងតារាស្រីសម្រស់ស្រស់ស្អាត និងល្បីឈ្មោះកញ្ញា Baifern ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

សារដែលលោក Nadech ​បង្ហោះ
សារដែលលោក Nadech ​បង្ហោះ
Yaya
Yaya
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T