យោងតាមគេហទំព័រ បានអោយដឹងថា  កាលពីថ្ងៃអាទិត្យ នៅក្នុងប្រទេសជប៉ុន ស្ថិតនៅក្នុងតំបន់ Shinto Shrine មានរៀបចំ ការប្រកួតដ៏ចម្លែកមួយ  ហៅថា ការប្រកួតទារកយំ ( the traditional baby-crying contest)។

នៅក្នុងការប្រកួតនេះ តំរូវអោយ អ្នកបោកចំបាប់ស៊ួមូ កាន់ក្មេងតូចម្នាក់មួយ បន្ទាប់មកអ្នកបោកចំបាប់ ត្រូវធ្វើមុខនិងស្រែកសំឡុត ក្មេងតូចៗ ធ្វើយ៉ាងណាអោយទារកយំ ហើយ ចាំមើលថា ក្មេងជាអ្នកយំមុន នោះជាអ្នកឈ្នះ។ ប្រសិនបើក្មេងៗ ចាប់ផ្តើមយំពេលដំណើរគ្នា អ្នកឈ្នះនឹង បានទៅ ក្មេងដែល យំលឺខ្លាំងជាងគេ។

នៅក្នុងការប្រកួត នេះ ក៏មានអាចារ្យ នៅតាមស្រែក និង បក់ដៃទៅលើទារកទាំងនោះផងដែរ ។ ការប្រកូតនេះធ្វើឡើង ដោយសារ ពួកគេមានជឿថា សម្លេងស្រែករបស់ទារក កាន់តែលឺខ្លាំង នោះប្រសិទ្ធិពរដែល ទារក ទទួលបាន ក៏កាន់ច្រើន ហើយសុខភាពរបស់ពួកគេក៏កាន់តែប្រសើរឡើង។ លើសពីនេះ គេជឿថា កំលាំងស្រែករបស់ទារក ក៏អាចជួយ ការពារ ព្រាយបីសាចបានផងដែរ។

គូររំលឹកថា ការប្រកួតនេះ បានចាប់ផ្តើមតាំងពីសម័យ Edo era (1603-1867) មកម្ល៉េះ ហើយបន្តធ្វើ នៅរៀងរាល់ រដូវស្លឹកឈើជ្រុះ រហូតមក ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះការប្រកួតនេះ?










ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]